ក្នុងនាមជាប្រធានព្រឹទ្ធសភា សម្តេចតេជោ ហ៊ុន សែន ប្ដេជ្ញាបម្រើសុច្ឆន្ទៈប្រជាពលរដ្ឋ អភិវឌ្ឍន៍ជាតិ តម្កល់ឧត្តមប្រយោជន៍ជាតិជាធំ …

រាជធានីភ្នំពេញ ÷ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រកម្ពុជា ចូលកាន់មុខតំណែងជាប្រធានព្រឹទ្ធសភាជាផ្លូវការ នាថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ ជំនួស សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ បន្ទាប់ពីត្រូវបានព្រឹទ្ធសភា នីតិកាលទី៥ បោះឆ្នោតជ្រើសរើស សម្ដេចតេជោ ជា « ប្រធានព្រឹទ្ធសភា » នៃព្រះរាជាណាចក្រកម្ពុជា ក្នុងនីតិកាលទី៥។
សម្ដេចតេជោ ហ៊ុន សែន ត្រូវបានគេដឹងថា ក្នុង តំណែង ជា សមាជិក រដ្ឋសភា ជាង ៤០ ឆ្នាំ មក នេះ លោក បាន កាន់ តួនាទី ជា នាយករដ្ឋមន្ត្រី រយៈពេល ៣៨ ឆ្នាំ ខណៈ សន្តិភាព ក្រោម ការ ដឹកនាំ របស់ សម្ដេច ក៏ មាន រយៈពេល ២៥ ឆ្នាំ ដែរ បើ គិត ចាប់តាំងពី ឆ្នាំ ១៩៩៨ មក។ អតីតនាយករដ្ឋមន្ត្រី និងជាបុរសខ្លាំងកម្ពុជារូប នេះ បាន ក្លាយ ជា សមាជិក រដ្ឋសភា ជា លើកដំបូង ក្នុង វ័យ ត្រឹមតែ ២៩ ឆ្នាំ ប៉ុណ្ណោះ និង បាន ក្លាយ ជា នាយករដ្ឋមន្ត្រី ក្នុង វ័យ ៣២ ឆ្នាំ ក្នុងកាលៈទេសៈមួយដែលប្រទេសជាតិកើតមានសង្គ្រាមស៊ីវិល និងជាវ័យដែលក្មេង ជាង  សម្ដេចធិបតី ហ៊ុន ម៉ាណែត កូនប្រុស របស់ សម្ដេច ដែលត្រូវបានសមាជគណបក្សប្រជាជនកម្ពុជាទូទាំងប្រទេសបោះឆ្នោតជ្រើសតាំងជានាយករដ្ឋមន្ត្រី នៅ ពេលនេះ ស្ថិត ក្នុង វ័យ ដល់ ទៅ ៤៦ ឆ្នាំ ឯណោះ ប៉ុន្តែវ័យសម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងកាលៈទេសៈទំនើបបែប នេះ ត្រូវបានចាត់ទុក ថា ជា យុវជន ដ៏ មាន សក្ដានុពល ក្នុង ការ ដឹកនាំ អភិវឌ្ឍន៍ប្រទេស កម្ពកម្ពុជា។
សូមរំលឹកថា លទ្ធផល  នៃ ការបោះឆ្នោត ជ្រើស តាំង សមាជិក ព្រឹទ្ធសភា នីតិកាល ទី ៥ ដែល បាន ប្រព្រឹត្តទៅ កាលពី ថ្ងៃទី ២៥ ខែកុម្ភៈ ឆ្មាំ២០២៤ នៅ តា មណ្ឌល ភូមិភាគ ទាំង  ៨ នៅ ទូទាំងប្រទេស និងត្រូវបានប្រកាសជាផ្លូវការ នៅ ថ្ងៃទី ៥ ខែមីនា ឆ្នាំ២០២៤នោះ គឺគណ  បក្ស ប្រជាជន កម្ពុជា ទទួលបាន ចំនួន ១០ ០៥២  សំឡេង ស្មើនឹង ៥៥  អាសនៈ , គណបក្ស ឆន្ទៈ ខ្មែរ ទទួលបាន ១ ៣៩៤ សំឡេង ស្មើនឹង ៣  អាសនៈ ។ រីឯ គណបក្ស ហ៊្វុន ស៊ិនប៉ិច ទទួលបាន ១៩ សំឡេង និង គណបក្ស កម្លាំង ជាតិ ទទួល បាន ២៣៤ សំឡេង មិន ទទួល បាន អាសនៈ នោះទេ ។
សម្ដេចតេជោ ហ៊ុនសែន បានប្ដេជ្ញាថា ក្នុងនាមជាប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងខិតខំប្រឹងប្រែង បំពេញ តួនាទី និង ភារកិច្ច របស់ខ្លួន ប្រកបដោយ ប្រសិទ្ធភាព និង ការ ទទួលខុស  ត្រូវ ខ្ពស់ ដោយ ប្រកាន់ខ្ជាប់ នូវ ជំហរ ឯករាជ្យ អព្យាក្រឹត ឥត ល ម្រៀ ង តម្លាភាព និង យុត្តិធម៌ ស្របតាម រដ្ឋ ធម្មនុញ្ញ ច្បាប់ បទបញ្ជា នីតិវិធី និង ក្រមសីលធម៌  ដើម្បីជាឧត្តមប្រយោជន៍ជាតិជាធំ។
យើងនឹង គោរពសុច្ឆន្ទៈ ដ៏ ថ្លៃថ្លា និង មោះមុត របស់ ប្រជាជន កម្ពុជា នៅ ទូទាំងប្រទេស ក្នុងការ ថែរក្សា សន្តិភាព និង បន្ត ជំរុញ ការអភិវឌ្ឍ សេដ្ឋកិច្ច សង្គម  ដើម្បី លើកស្ទួយ ជជជីវភាពប្រជាពលរដ្ឋ,  អនុវត្តន៍ ឱ្យបាន សម្រេច ជោគជ័យ នូវ កម្មវិធី នយោបាយ របស់ គណបក្ស ប្រជាជនកម្ពុជា សម្រាប់ ការកសាង និង ការពារ មាតុភូមិ ឆ្នាំ  ២០២៣-២០២៨ ដែល បាន ក្លាយជា កម្មវិធី នយោបាយ របស់ រាជរដ្ឋាភិបាល នីតិកាល ទី ៧៕ កុលាបភ្នំពេញ

Leave a Reply

Your email address will not be published.