ក្រសួងព័ត៌មាន រៀបចំសិក្ខាសាលា “តម្រង់ទិសលើការគ្រប់គ្រងព័ត៌មាន និងសាធារណមតិ ដើម្បីផ្ដល់ទំនុកចិត្តព័ត៌មានដល់ប្រជាជនកម្ពុជា  …

រាជធានីភ្នំពេញ ÷ ក្រសួងព័ត៌មាន កាលពីព្រឹកថ្ងៃចន្ទ ទី១ ខែមេសា ឆ្នាំ២០២៤ បានរៀបចំសិក្ខាសាលា ក្រោមប្រធានបទ “តម្រង់ទិសលើការគ្រប់គ្រងព័ត៌មាន និងសាធារណមតិ សម្រាប់រដ្ឋបាលរាជធានី-ខេត្ត អង្គភាពពាក់ព័ន្ធ មិងមន្ទីរព័ត៌មាន ដើម្បីធ្វើយ៉ាងណា ឈានទៅទទួលបានចំណេះដឹងថ្មីៗបន្ថែម ទាំងកម្រិតនយោបាយ និងកម្រិតបច្ចេកទេស ក្នុងការងារព័ត៌មាន និងសាធារណមតិ សម្រាប់ជាទុនអនុវត្តការងារក្នុងមូលដ្ឋានប្រចាំថ្ងៃ ឱ្យមានប្រសិទ្ធភាព។
ឯកឧត្តម ស្វាយ ស៊ីថា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្ម ពិសេស និងជាប្រធានគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិ (គ.ស.ព.ស.) ដែលជាអធិបតីភាពក្នុងសិក្ខាសាលានេះ បានមានប្រសាសន៍ថា ផ្តោតលើទំនាក់ទំនងរវាងសាធារណមតិ និងការតាមដានព័ត៌មានទូទៅ ក៏ដូចជា ការផ្សព្វផ្សាយសមិទ្ធផលការងារ ត្រូវទាមទារឱ្យបន្តអនុវត្តតាមរបៀបភ្លៀងរលឹម និងប្រកាន់ខ្ជាប់ជានិច្ចនូវអភិក្រម “បុរេសកម្ម” ឱ្យបានច្រើនជាង “ប្រតិកម្ម”។ សារៈសំខាន់ក្នុងការបំពេញតួនាទី និងភារកិច្ចរបស់មន្ត្រីព័ត៌មាន និងសាធារណមតិ គឺធ្វើយ៉ាងណា បម្រើប្រយោជន៍ សាធារណៈ និងរក្សាបាននូវទំនុកចិត្តរបស់ប្រជាជនកម្ពុជា។
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងដោយសង្កត់ធ្ងន់ថា សារៈសំខាន់នៃការគ្រប់គ្រងព័ត៌មាន និងភាពចាំបាច់ក្នុងការបង្កើតឱ្យមានយន្តការអចិន្ត្រៃយ៍សម្រាប់ការងារព័ត៌មាន និងសាធារណៈមតិ ដោយអនុវត្តវិធីសាស្ត្រ បញ្ជ្រៀប បន្សាប និងត្រូវចាត់ទុកការងារព័ត៌មាន និងសាធារណមតិ ជាការងារស្នូល ព្រមទាំងបង្កើនប្រសិទ្ធភាពការងារក្នុងទម្រង់ជីវភាពតួអង្គរាជរដ្ឋាភិបាលតែមួយ ដោយប្រើប្រាស់ភាសា និងសម្លេងតែមួយ ដើម្បីសម្រេចគោលដៅរួមគ្នា។ ឆ្លើយតបតាមអភិក្រមបុរេសកម្ម ការរៀបចំប្រធានបទ សម្រាប់ជំរុញការងារផ្សព្វផ្សាយនោះ គឺត្រូវមានវិធីសាស្ត្រក្នុងការបំពេញការងារ រាប់បញ្ចូលទាំងការងារនាំពាក្យ ការនិពន្ធ ការផលិត និងការផ្សព្វផ្សាយព័ត៌មាន៕ កុលាបភ្នំពេញ

Leave a Reply

Your email address will not be published.