ករណីអំពើហិង្សាក្នុងគ្រួសារប្អូនថ្លៃកាប់បងថ្លៃ៣ដាវបណ្តាលឲ្យរ-ងរបួ-សធ្ង-ន់ បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ…
ខេត្តតាកែវ ៖ ទំនាស់នៅក្នុងគ្រួសារបង្ករជាហិង្សាមានស្ថានទំងន់ទោសបង្ករឡើងដោយប្អូនថ្លៃកាប់ទៅលើបងថ្លៃដោយសារតែរឿងទំនាស់បានកើតឡើងកាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ ២០២៤ វេលាម៉ោង១៨និង៣៥ នាទី ស្ថិតក្នុងភូមិពន្សាំង ឃុំចំប៉ា ស្រុកព្រៃកប្បាស ខេត្តតាកែវ ។ យោងតាមរបាយការណ៍របស់សមត្ថកិច្ចស្រុកព្រៃកប្បាសបានអោយដឹងថា ករណីហិង្សាសាដោយចេតនាមានស្ថានទម្ងន់ទោស ក្នុងគ្រួសារ (កា-ប់នឹងដាវ ) បង្កដោយជនសង្ស័យម្នាក់ ឈ្មោះ ម៉ាក សុភាព ភេទ ប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិពន្សាំង ឃុំចំប៉ា ស្រុកព្រៃកប្បាស ខេត្តតាកែវ បានយកដាវ ប្រវែង៥០ស.ម គ្មានដង កា-ប់ទៅលើជនរងគ្រោះ ឈ្មោះ ភេន សុគន្ធ ភេទប្រុស អាយុ៣៦ឆ្នាំ (ត្រូវជាបងថ្លៃ) រស់នៅផ្ទះជាមួយគ្នា បណ្ដាលឲ្យ រ-ងរបួ-ស ក្បាលផ្នែកពីក្រោយ ស្មាខាងឆ្វេង ខ្នងដៃខាងឆ្វេង បញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តតាកែវដើម្បីសង្គ្រោះ ។ សមត្ថកិច្ចបានបញ្ជាក់ថាមូលហេតុដែលបង្ករអោយមានករណីហិង្សានេះគឺបណ្ដាលមកពីជនសង្ស័យឈ្លោះប្រកែកគ្នាជាមួយបងស្រីបង្កើត ត្រូវជាប្រពន្ធជនរងគ្រោះឃើញដូចនោះជនរងគ្រោះក៏
ទៅជួយ ស្រាប់តែជនសង្ស័យយកដាវពីក្នុងបន្ទប់របស់ខ្លួន មកកាប់ជនរងគ្រោះតែម្ដង។ ក្រោយកើតហេតុសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យខាងលើ រួមទាំងវត្ថុតាង យកមកអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស ដើម្បី សាកសួរនិង កសាងសំណុំរឿងតាមនីតិវិធី។












