សម្ដេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញធ្វើទស្សនៈកិច្ចទៅកាន់ទីក្រុងអវកាសអន្តរជាតិ  ខេត្តហៃណាន ប្រទេសចិន …

ប្រទេសចិន ÷ វត្តមាននៃការអញ្ជើញដល់របស់សម្តចតេជោ ហ៊ុន សែន ក្នុងដំណើរធ្វើទស្សនកិច្ចនៅឯទីក្រុងអវកាសអន្តរជាតិ (Wenchang International Aerospace City ) ក្នុងទឹកដីប្រទេសចិន ត្រូវបានមន្ត្រីរដ្ឋាភិបាល និងពលរដ្ឋចិន ជាពិសេស ថ្នាក់ដឹកនាំ នៃទីក្រុងអវកាសអន្តរជាតិ បានធ្វើគារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅបំផុត ដែលនេះបង្ហាញឃើញថា ជាការរឹតចំណងសាមគ្គី មិត្តភាព រួមចិត្តរួមថ្លើម តាមរយៈការបើកឱ្យឃើញអំពីការអភិវឌ្ឍន៍របស់ចិន ក៏ដូចជាការផ្លាស់ប្ដូរទស្សនៈអភិវឌ្ឍន៍ទៅវិញទៅមក។
នេះជាទិដ្ឋភាពមួយ នៃដំណើរទស្សនកិច្ចរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូ នៅឯទីក្រុងអវកាសអន្តរជាតិ (Wenchang International Aerospace City ) មានទីតាំងនៅទីក្រុង Wenchang ខេត្ត Hainan សាធារណរដ្ឋប្រជាមានិតចិន នារសៀលថ្ងៃពុធ ទី២៧ ខែមីនា ឆ្នាំ២០២៤។ សូមបញ្ជាក់ថា ទីក្រុងអវកាសអន្តរជាតិ (Wenchang Interna tional Aerospace City) មានទីតាំងនៅទីក្រុង Wenchang ខេត្តហៃណាន។ ទីក្រុងអវកាសអន្តរជាតិនេះ ជាមូលដ្ឋាន បាញ់បង្ហោះតាមឆ្នេរសមុទ្រដំបូងគេបង្អស់ នៃភាគខាងលិចឆ្នេរសមុទ្រ Bamen និងតំបន់ឧស្សាហកម្មកុំព្យូទ័រទំនើប របស់ប្រទេសចិន។
មជ្ឈមណ្ឌលនេះបំពាក់ទៅដោយគ្រឿងបរិក្ខារគាំទ្រដូចជា មជ្ឈមណ្ឌលតាំងពិព័រណ៍ អាផាតមិន ដែលមានទេពកោសល្យមជ្ឈមណ្ឌលសេវាកម្ម ឧស្សាហកម្ម កន្លែងហាត់ប្រាណ និងនៅមានការកែលម្អទិសដៅអភិវឌ្ឍន៍ នៃទីក្រុងអាកាសយានិក គឺដើម្បីក្លាយជាមូលដ្ឋានឧស្សាហកម្មច្នៃប្រឌិតវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាដ៏សំខាន់ នៅក្នុងវិស័យ អវកាស និងជាមូលដ្ឋានឧស្សាហកម្មយុទ្ធសាស្ត្រសម្រាប់ការច្នៃប្រឌិតបច្ចេកវិទ្យា ក្នុងលំហអាកាស និងជាមូលដ្ឋាន ឧស្សាហកម្មបង្ហាញសម្រាប់សមាហរណកម្ម និងការច្នៃប្រឌិត មូលដ្ឋានឧស្សាហកម្មសហប្រតិបត្តិការអន្តរជាតិ សម្រាប់លំហអាកាស និងមជ្ឈមណ្ឌលកុំព្យូទ័រទំនើបអវកាស។ នៅពេលអនាគត ទីក្រុងអវកាសនេះ នឹងផ្ដោតលើការអភិវឌ្ឍ ការបើកដំណើរការអវកាស និងឧស្សាហកម្មសេវាកម្មគាំទ្រផលិតផលអវកាសកម្រិតខ្ពស់ (R&D), ការអប់រំបច្ចេកវិជ្ជា ទេសចរណ៍វប្បធម៌ និងបណ្តុះបណ្តាលកិច្ចសហប្រតិបត្តិការអន្តរជាតិលើលំហអាកាស ។ល។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណជូនចំពោះថ្នាក់ដឹកនាំ នៃបណ្ឌិតសភាវិទ្យាស្ថានកសិកម្មត្រូពិច និងទីក្រុងអវកាសអន្តរជាតិ ដែលបានអនុញ្ញាតឱ្យរូបសម្តេច និងប្រតិភូជាន់ខ្ពស់ បានចូលទស្សនកិច្ចសិក្សាស្វែងយល់ ពីសក្តានុពលនិងភាពរីកចំរើនដ៏ អស្ចារ្យនៃផ្នែកកសិកម្ម និងទីក្រុងអវកាសរបស់ខេត្តហៃណាន់ សាធារណរដ្ឋប្រជាមានិតចិន៕ កុលាបភ្នំពេញ

Leave a Reply

Your email address will not be published.