ចាប់ខ្លួន​មន្ត្រីយោធា​ពាក់ផ្កាយ២ម្នាក់​ បញ្ជូនទៅតុលាការ​ ពាក់ព័ន្ធ​ប្រេីអំពើហឹង្សា​លេីកក្រុមគ្រួសារ​…!

 

ភ្នំពេញ -​ ឧត្តមសេនីយ៍យោធា​ពាក់ផ្កាយ២ម្នាក់​ បម្រើការងារ​នៅក្រសួង​ការពារជាតិ​ ត្រូវបានកម្លាំង​សមត្ត​កិច្ច​កងរាជអាវុធ ហត្ថ​រាជធានីភ្នំពេញ​ ធ្វើការឃាត់ខ្លួន​ពាក់ព័ន្ធ​ករណី.​ប្រេីអំពើហិង្សា​លេីក្រុមគ្រួសារ

លោកឧត្តម​សេនីយទោ​យោធារូបនោះ​មានឈ្មោះ​ អឿង ប៉ុលភិវឌ្ឍន៍ ភេទប្រុស អាយុ៥៦ ឆ្នាំ បម្រើការងារ​នៅនាយកដ្ឋាន​សរុប​ នៃក្រសួងការពារជាតិ មានអាស័យដ្ឋាន​ស្ថិតនៅសង្កាត់​បឹងកក់២​ ខណ្ឌទួលគោក រាជធានីភ្នំពេញ សំណុំរឿង​ខាងលើនេះ​ត្រូវបាន​មន្ត្រីជំនាញ​កងរាជអាវុធហត្ថ ចាត់ បញ្ជូនមកដល់​ស្ថាប័នអយ្យការ​ អមសាលាដំបូង​រាជធានីភ្នំពេញ​ កាលពីរសៀល​ថ្ងៃទី៨ ខែមករា រួចហើយ ចំណែក​មន្រ្តីយោធា​ដែលពាក់ផ្កាយ២​ នេះនិងត្រូវ​នាំខ្លួន​ទៅសាកសួរ​នៅព្រឹក ថ្ងៃទី៩ខែមករាឆ្នាំ២០២៣តាមប្រភពព័ត៍មាន​ឲ្យដឹងថា ​ដើមបណ្តឹង​ក្នុងសំណុំរឿង​អំពើហឹង្សា​ដែលមានជនរងគ្រោះ​៣ នាក់ ទី១.ប្រពន្ធ ទី២.ប្អូនថ្លៃ ទី៣.ក្មួយស្រីតាមពាក្យបណ្តឹង​បានបញ្ជាក់ថា ​កាលពីយប់​ថ្ងៃទី៥​ ខែមករា ឆ្នាំ២០២៣ ​លោក​ឧត្តមសេនីយ៍ទោ អឿង ប៉ុលភិវឌ្ឍន៌ បានមកផ្ទះ ហើយក៏កើតមាន​ទំនាស់ពាក្យសំដី​ជាមួយក្មួយ ស្រី ប្អូនថ្លៃ និងប្រពន្ធ ​រហូតឈានដល់​ប្រើអំពើហឹង្សា​លើក្រុមគ្រួសារ​ទៀតផង​យប់ថ្ងៃកើតហេតុ​ជនរងគ្រោះ​ក៏បាន​ទាក់ទង​ទៅកម្លាំង​សមត្តកិច្ច​កងរាជអាវុធហត្ថ​មូលដ្ឋាន​ ឲ្យទៅជួយ​អន្តរាគមន៍​ ដើម្បី​ទប់ស្កាត់​កុំអោយមាន​គ្រោះថ្នាក់ដល់ជីវិត​ពេលសមត្តកិច្ច​កងរាជអាវុធហត្ថ​ទៅដល់ ​ក៏បានសម្រុះសម្រួល​គ្នាឲ្យភាគី​ទាំងពីរស្ងប់​ស្កាត់ និងចូលបន្ទប់​ដេករៀងខ្លួនទៅ លុះព្រឹកឡើង​ភ្ញាក់ពីដំណេក​ បុរសជាប្តី​នៅតែបង្កាត់ភ្លើង​ទំនាស់​ជា​ពាក្យសំដី​ និងប្រើអំពើហឹង្សា​មកលើក្រុមគ្រួសារ​ដដែល ​ធ្វើឲ្យជនរងគ្រោះ​មានការភ័យខ្លាច​ ទើបពួកគាត់​បានទាក់ទង​ទៅកម្លាំង​សមត្តកិច្ច​កងរាជ អាវុធហត្ថ ឲ្យទៅជួយអន្តរាគមន៍​ម្តងទៀត ​នៅពេល​សមត្តកិច្ចចុះ​ ទៅ​ដល់​ ក៏បាន​ធ្វើការឃាត់ខ្លួន​លោកផ្កាយ២ ​និងដកហូត​អាវុធអាកា២ ដើម និងគ្រាប់មួយចំនួនជនរងគ្រោះ​ឲ្យដឹងទៀតថា លោកផ្កាយ២​យោធារូបនោះ ​មិនមែនទើបតែ​ប្រើអំពើហឹង្សា​លើក្រុមគ្រួសារ​ម្តងនេះទេ ​គឺកើតឡើង​ជាញឹកញាប់​អស់រយៈពេល​ ៧ទៅ៨ឆ្នាំ​មកហើយ ​ដែលក្រុមគ្រួសារ​រងទុក្ខលំបាក​ តែក៏មិន ​បានប្តឹង​ផ្តល់នោះដែរ​ ដើម្បីទុក​កិត្តិយសឲ្យគាត់ ​ប៉ុន្តែអំពើ​ហឹង្សាពេលនេះ​ទ្រាំលែងបាន​ ទើបពួកគាត់​សម្រេចចិត្តប្តឹង​សមត្តកិច្ច​ឲ្យអនុវត្តតាម​ច្បាប់ជាធរមាន​ ដូច្នោះសុំ​ឲ្យតុលាការ​ជួយផ្តល់​ភាពយុត្តិធម៍ ​ដល់ពួកគាត់​ជាជន​រងគ្រោះផង​

ព្រះរាជអាជ្ញា​អមតុលាការ​កំពង់សាកសួរ​លោកយោធានេះ​នៅឡើយ

ប្រភព (មករា )

Leave a Reply

Your email address will not be published.