តុលាការ ផ្តន្ទាទោសមេធាវី​ ឈ្មោះផេង ស៊ីដេតដាក់ពន្ធធានាគារ ០២ឆ្នាំ ព្យួរពីបទផ្តល់សក្ខីកម្មក្លែងក្លាយ…

 

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ សាលាដំបូងរាធានីភ្នំពេញ បានលើកយកសំណុំរឿងព្រហ្មទណ្ឌលេខ ៣២៥៧ ចុះថ្ងៃទី ០៥ខែកក្កដាឆ្នាំ២០២២​ មានជនជាប់ចោទឈ្មោះ ផេង ស៊ីដេត ភេទប្រុស អាយុ៤៨ឆ្នាំជនជាតិខ្មែរមុខរបរជាមេធាវីជាប់ចោទពីបទផ្តល់សក្ខីកម្មក្លែងក្លាយនិងបទបរិហាបង្កាច់កេរ្ត៍ ប្រព្រឹត្តនៅរាជធានីភ្នំពេញកាលពីថ្ងៃទី១៣ខែមិថុនា ឆ្នាំ២០២២​ មកប្រកាសសាលក្រម

សម្រេច

១.ឲ្យជនជាប់ចោទរួចផុតពីបទចោទបរិហាបង្កាច់កេរ្ត៍ ។

២.ផ្តន្ទាទោសឈ្មោះ ផេង ស៊ីដេត ភេទប្រុស អាយុ៤៨ឆ្នាំជនជាតិខ្មែរមុខរបរជាមេធាវី ពីបទផ្តល់សក្ខីកម្មក្លែងក្លាយដាក់ពន្ធធានាគារ០២ឆ្នាំ តែទោសនេះត្រូវព្យួរ។

៣.បង្គាប់ឲ្យសងសំណងទៅដើមបណ្តឹងរដ្ឋប្បវេណីចំនួន០៤លានរៀល ។

សូមបញ្ជាក់ឈ្មោះ ផេង ស៊ីដេត ជាមេធាវីកាពារឲ្យភិក្ខុសេង​ ថង

នៅក្នុងសំណុំរឿងលក់ដីជាទ្រព្យវត្តគោកបញ្ជាន់ ។

Leave a Reply

Your email address will not be published.