តុលាការកាត់ទោសលោកមេធាវី ផេង ស៊ីដេត…

 

 

ភ្នំពេញ ៖ នៅវេលាម៉ោង០៤រសៀលថ្ងៃទី១២ខែកក្កដា ឆ្នាំ២០២៣សាលាដំបូងរាជធានីភ្នំពេញបានលើកយកសំណុំរឿងព្រហ្មទណ្ឌលេខ ៣២៥៧  ចុះថ្ងៃទី០៥ខែកក្កដាឆ្នាំ២០២២មកបើកសវការជំនុំជម្រះលើជនជាប់ចោទឈ្មោះ ផេង ស៊ីដេត ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មេធាវី ជាប់ចោទពីបទផ្តល់សក្ខីកម្មក្លែងក្លាយនិងបរិហាបង្កាច់កេរ្ត៍ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ១៣ ខែ មិថុនា ឆ្នាំ២០២២តាមច្បាប់បញ្ញាត្តិមាត្រា៣១១និងមាត្រា៥៤៥នៃក្រមព្រហ្មទណ្ឌ ។

នៅក្នុងបន្ទប់សវនាការដែលមានជនជាប់ចោទ ឈ្មោះ ផេង ស៊ីដេតបានឈ នៅនៅក្នុងរង្វង់ក្រចកសេះដើម្បីឲ្យតុលាការសួដេញដោលនោះឃើញថាជនជាប់ចោទមិនបានឆ្លើយចំពោះសំនួររបស់តុលាការនោះទេ គឺឆ្លើយបង្វៀងដោយយកសំណុំរឿងផ្សេងៗយកមកអះអាងទៅវិញ ។ប៉ុន្តែតុលាការបានសួរសំនួរទៅដើមបណ្តឹងរដ្ឋបវេណីឃើញថា ដើមបណ្តឹងនៅតែទាមទារដូចនៅក្នុងពាក្យបណ្តឹងរបស់ខ្លួនដដែលនិងអះអាងថាខ្លួនមានភស្តុតាងគ្រប់គ្រាន់សំរាប់ដាក់បន្ទុកទៅលើជនជាប់ចោទ​។

ក្រោយពីសួរដេញដោល រួច ចៅក្រមជំនុំជម្រះបានសម្រេចលើកយកសំណុំរឿងខាងលើទៅប្រកាសនៅថ្ងៃទី១៧ខែកក្កដាឆ្នាំ២០២៣នៅវេលាម៉ោង០៨:០០នាទីព្រឹក​ ។

ដូច្នេះគេហទំព័រព័ត៌មានស្រលាញ់យុត្តិធម៌និងផ្សាយជូនបន្តរនៅពេលក្រោយទៀត ។

Leave a Reply

Your email address will not be published.