ឃាត់ខ្លួនមុខសញ្ញាសង្ស័យ៣នាក់ ពាក់ព័ន្ធករណី កំហែងយកម៉ូតូមួកើតឡើងនៅចំណុចខាងជើងភូមិឬស្សីមួយគុម្ភ សង្កាត់ត្រាចទងក្រុឧដុង្គម៉ែជ័យ…
កំពង់ស្ពឺ ៖ នៅថ្ងៃទី២៥ ខែឧសភាឆ្នាំ២០២៣វេលាម៉ោង១០:៥នាទីមានករណីលួចដោយមាស្ថានទម្ងន់ទោស(កំហែងយកម៉ូតូ)មួយកើតឡើនៅចំណុចខាងជើងភូមិឬស្សីមួយគុម្ភសង្កាត់ត្រាចទងក្រុងឧដុង្គម៉ែជ័យខេត្តកំពង់ស្ពឺ បង្ករដោយជនសង្ស័យ០១ក្រុមមានគ្នា៤នាក់ជិះម៉ូតូ២គ្រឿងម៉ាកស្កុបពីពណ៌ ស គ្មានផ្លាកលេខនិងម៉ាកស្កុបពី ពណ៌ខ្មៅ គ្មានផ្លាកលេខ ។
ជនសង្ស័យមានឈ្មោះ ៖
– ១ ឈ្មោះសែន បូរិន ហៅស្រស់ភេទប្រុសអាយុ៣២ឆ្នាំនៅភូមិរំលិចសង្កាត់ព្រះស្រែ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ ។
– ២ ឈ្មោះ ម៉េវ នាង ហៅឃ្នាងភេទប្រុសអាយុ២៨ឆ្នាំនៅភូមិអង្តាឯកឃុំ ភ្នំតូចស្រុកសាមគ្គីមុនីជ័យ ។
– ៣ ឈ្មោះវឿន វិលវិញ ភេទប្រុស អាយុ២០ឆ្នាំ នៅភូមិតារាសង្កាត់ព្រះស្រែ ក្រុងឧដុង្គម៉ែជ័យ។
៤.(រត់គេចខ្លួន) មានកាន់តំបងបានធ្វើសកម្មភាពទៅគំរាមគំហែទៅលើ
ជនរងគ្រោះដែលអង្គុយនៅនិងកញ្ចុះក្បែម៉ូតូហើយបានយកម៉ូតូជនរងគ្រោះម៉ាកសង់សេរី២០២២ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ1V-3410របស់ជនរងគ្រោះឈ្មោះសល់ សីហា ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិបែកឃ្លោក សង្កាត់ក្សេមក្សាន្ត ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ ក្រោយពេលធ្វើសកម្មភាពរួចបានជិះម៉ូតូចេញទៅទិសខាងកើតបាត់។ក្រោយមកជនរងគ្រោះបានតេទូរស័ព្ទប្ដឹងសមត្ថកិច្ចអោយជួអន្តរាគមន៍ចាប់ជនសង្ស័យ ភ្លាមនោះកំលាំងសមត្ថកិច្ចបានចុះទៅកន្លែងកើតហេតុនិងសាកសួរ ហើយបានកំណត់មុខសញ្ញាដែលមានភិនភាគដូចជនរងគ្រោះរៀបរាប់បន្ទាប់មកក៏បានឃាត់មុខសញ្ញាសង្ស័យបានចំនួន៣នាក់និងម៉ូតូស្កុបពី១គ្រឿងយកមកសាកសួរហើយបានសារភាពថាខ្លួននិងបក្សពួកបានគំរាមគំហែងយកម៉ូតូរបស់ជនរងគ្រោះខាងលើពិតប្រាកដមែន។
បច្ចុប្បន្នកំលាំងជំនាញបានធ្វើការដកហូតម៉ូតូពីជនសង្ស័យបានចំនួន៣គ្រឿង៖
១ ម៉ូតូរបស់ជនរងគ្រោះ(បានប្រគល់អោយម្ចាស់ដើមវិញ)
២ ម៉ូតូសង់សេរីឆ្នាំ២០០៨ចំនួន១គ្រឿង(ដោះក្បាំងនិងផ្លាកលេខ)
៣ ម៉ូតូម៉ាកស្កុបពី១គ្រឿងពណ៌ខ្មៅគ្មានផ្លាកលេខរបស់ជនសង្ស័យដែល
ជិះធ្វើសកម្មភាពនិងឃាត់ខ្លួនជនសង្ស័យ៣នាក់បញ្ជូនមកអធិការដ្ឋានគរបាលក្រុងឧដុង្គម៉ែជ័យដើម្បីចាត់ការតាមនិតិវិធី។












