ពិតជាសាហាវមែន! មិត្តភក្តិធ្លាប់ផឹកស៊ីជាមួយគ្នា គ្រាន់តែរឿងប្រៀនប្រដៅស្ទុះទៅកាប់ជាង១០កាំបិត ស្លា-ប់ក្នុងថ្លុកឈា-ម…!
កំពង់ចាម ៖ មានហេតុការណ៍ដែលនឹកស្មានមិនដល់ មិត្តភក្តិដែលធ្លាប់ផឹកស៊ីជាមួយគ្នារាប់ឆ្នាំ បានយកកាំបិតផ្កាក់មកកាប់ជនរងគ្រោះជាមិត្តភក្តិឡើងសុះសា-ច់ បណ្ដាលឱ្យស្លា-ប់នៅក្នុងថ្លុកឈា-ម កាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ ស្ថិតនៅភូមិអូរតានៅ ឃុំមៀន ស្រុកព្រៃឈរ។
ជនដៃដល់ខាងលើនេះមានឈ្មោះ ឈាន់ ផានណា ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើ ចំណែកជនរងគ្រោះឈ្មោះ សុន ស៊ិនហ៊ាន់ ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅភូមិព្រៃទទឹង ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
ប្រភពពីសមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា មុនពេលកើតហេតុ បុរសដែលជនរងគ្រោះឈ្មោះហ៊ាន់ បានបើករ៉ឺមក់ម៉ូតូដឹកព្រះសង្ឃមកបិណ្ឌបាតនៅភូមិកើតហេតុខាងលើ។ ឆ្លៀតពេលទំនេរ ជនរងគ្រោះក៏មកអង្គុយលេងក្នុងបរិវេណផ្ទះមិត្តភក្តិរបស់ខ្លួនដែលជាជនដៃដល់ ដោយបាននិយាយប្រៀបប្រដៅ ឯងកុំព្រហើនពេក ត្រូវចេះគោរពឪពុកម្ដាយផង។ គ្រាន់តែនិយាយបែបនេះភ្លាម ធ្វើឱ្យជនដៃដល់ខឹងស្ទុះយកកាំបិតខ្វែវ មកកាប់ទៅលើជនរងគ្រោះប្រមាណ១៥កាំបិ.ត បណ្ដាលឱ្យស្លា-ប់នៅក្នុងថ្លុកឈា.មយ៉ាងអាណោចអធ័ម។ ហើយ ជនដៃដល់បានទាញម៉ូតូស្មាស់មួយគ្រឿងជិះរត់គេចខ្លួនទៅភូមិណាំកិន ដែលមានចម្ងាយប្រមាណ២គីឡូម៉ែត្រពីផ្ទះកើតហេតុ។
បន្ទាប់មកកម្លាំងប៉ុស្តិ៍រដ្ឋបាលមូលដ្ឋានឃុំមៀន បាននាំគ្នាដេញតាមពីក្រោយ ប៉ុន្តែជនល្មើសក៏ជិះម៉ូតូត្រឡប់មកដល់ផ្ទះវិញ រំពេចនោះត្រូវកម្លាំងមូលដ្ឋានទៅឡោមព័ទ្ធចាប់ខ្លួនបានតែម្ដង រួចបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកព្រៃឈរ ដើម្បីសួរនាំ។
សមត្ថកិច្ចមូលដ្ឋាន បញ្ជាក់ថា ជនដៃដល់មិនមានបង្កជម្លោះពាក្យសម្ដីជាមួយនឹងជនរងគ្រោះនោះទេ គឺជនដៃដល់ខឹងរឿងប្រដៅ ហើយបានខឹងសម្បាយ៉ាងខ្លាំង ក៏ស្ទុះទៅទាញកាំបិ.តខ្វែវមកកាប់តែម្ដង។
បញ្ជាក់ កន្លងមកទាំងពីរនាក់នេះធ្លាប់ផឹកប៊ីយែរ ឬស្រានៅផ្ទះរងគ្រោះ ជួនកាលផឹកនៅផ្ទះជនសង្សក៏មានដែរ។
បច្ចុប្បន្នកម្លាំងនគរបាល នៃអធិការដ្ឋានស្រុកព្រៃឈរ កំពុងតែសួរនាំនិងសាងសុំំណំរឿងទៅអយ្យការសាលាដំបូងខេត្តកំពង់ចាមដើម្បី
ចាត់ការតាមនិតិវិធី ។












