គ្រោះថ្នាក់ចរាចរណ៍រថយន្តបុកម៉ូតូបណ្ដាលឱ្យប្លោងមនុស្សជាប់លើរថយន្តរងរបួសធ្ងន់..

 

ខេត្តព្រះសីហនុ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុកប៉ះជា

មួយនឹងម៉ូតូពេញទំហឹងបណ្ដាលឱ្យអ្នកបើកបរម៉ូតូប្លោងជាប់លើរថយន្ត

រងរបួសធ្ងន់ ហេតុការណ៍ភ្ញាក់ផ្អើលដ៏រន្ធត់មួយនេះបានកើតឡើងនៅវេលា

ម៉ោង ១២:00យប់ថ្ងៃទី ១២ ខែឧសភាឆ្នាំ២០២៣ តាមបណ្ដោយផ្លូវលេខ ២០០ ត្រង់ចំណុចមុខជួបជុំមិត្ត bbq ស្ថិតក្នុងភូមិ៤ សង្កាត់លេខ ៤ក្រុងព្រះសីហនុ។

តាមប្រភពនៅកន្លែងបានឱ្យដឹងថាមានម៉ូតូមួយគ្រឿងបើក ទិសដៅពីជើងទៅត្បូងឆ្លងផ្លូវចំណែករថយន្តមួយគ្រឿងទៀតមានទិសដៅពីរលិចទៅកើតលុះមកដល់ចំណុចកើតហេតុខាងលើទំនងជាន់ប្រាំងមិនជាប់ក៏បុកប៉ះគ្នាពេញទំហឹងតែម្ដង។

សូមបញ្ជាក់ថា៖ភ្លាមៗនោះជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យចំណែករថយន្តនិងម៉ូតូរួមទាំងអ្នកបើកបររថយន្តត្រូវបានសមត្ថកិច្ចឃាត់ខ្លួនទៅសាកសួរនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកដើម្បីរងចាំដោះស្រាយគ្នានៅពេលក្រោយតាមនីតិវិធីផ្លូវច្បាប់។

 

Leave a Reply

Your email address will not be published.