រថយន្ត២គ្រឿងបុកគ្នាពេញទំហឹងបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ….
កំពង់ស្ពឺ- នៅវេលាម៉ោង ០០:៤០ នាទីនាយប់ថ្ងៃទី០៦ខែឧសភាឆ្នាំ២០២៣ នៅលើកំណាត់ផ្លូវជាតិលេខ 4ចន្លោះម៉ែត្រ( 3 6-37) ត្រង់ចំណុចភូមិព្រៃផ្ដៅ ឃុំត្រពាំងគង ស្រុកសំរោងទង មានរថយន្ដ1គ្រឿងម៉ាក KIA morning ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AN-8704 អ្នក បើ កបរឈ្មោះ យឹម ពិសិដ្ឋ ប្រុស អាយុ35ឆ្នាំនៅភូ មិចំការកួយ ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្ដា ល បើកបរពីទិសខាងលិចទៅទិសខាងកើត លុះមក ដ ល់ចំណុចខាងលើបាន បានប៉ះជាមួយរថ យ ន្ដ1 គ្រឿ ងម៉ាក CHENG LONG ពណ៌ស ពាក់ ស្លាក លេខ ភ្នំពេញ 3E-4903 សណ្ដោងសឺមីរ៉ឺម៉ក ស្លាក លេខភ្នំពេញ 4A-5274អ្នកបើកបរមិនស្គាល់អត្ដ សញ្ញាណ គេចខ្លួនក្រោយពេលកើត ហេ តុ ។ក្នុងហេតុការណ៍ខាងលេី សមត្ថកិច្ចនគរបាលបាន ឱ្យដឹងថារថយន្ដទាំង០២គ្រឿងបេីកបរក្នុងទិសដៅ បញ្រ្ចាសគ្នាដោយសារតែ រថយន្ដ KIA morning ជាប្រភេទរថយន្ដតូច បុកបានបណ្ដាលឱ្យ ខ្ទេចរងការខូចខាតខ្លាំងជាងរថយន្ដ CHENG LO N G ដែលជារថយន្ដដឹក ប្រេងឥន្ធនៈ ក្រុមហ៊ុន PTT អ្នកបើកបររថយន្ដ KIA morning រងរបួស ជាទម្ងន់ ។ បច្ចុប្បន្ន សមត្ថកិច្ច នគរបាល បានយករថយន្ដ ទាំង ០ ២ គ្រឿង យកមករក្សាទុកបណ្ដោះអាសន្ន នៅអធិការដ្ឋាន នគរបាល ស្រុក សំរោងទង ដើម្បី កសាងសំណុំរឿង ចំណាត់ការ នីតិវិធី បន្ដ ៕












