យុវជនពីនាក់ត្រូវបានជនដៃដល់ជិះម៉ូតូឌុបគ្នាព្រួតកាប់ទាំងព្រឹកព្រលឹមបណ្តាលឳ្យរងរបួសធ្ងន់ម្នាក់ស្រាលម្នាក់….

 

 

ក្រុងប៉ោយប៉ែត ​​៖ កាន់តែសាហាវ ព្រលឹមស្រាងៗ មានជនដៃដល់ពីរនាក់ ជិះម៉ូតូ

មកកាប់មនុស្សពីរនាក់ បណ្តាលអោយម្នាក់រងរបួសធ្ងន់និងម្នាក់ទៀតរងរបួស

ស្រាលកាលពីព្រឹកថ្ងៃទី២៦ ខែ មេសា ឆ្នាំ២០២៣ នៅចំនុចចុងស្រល់ សង្កាត់

អូរជ្រៅក្រុងប៉ោយប៉ែត ។

ក្រោយធ្វើសកម្មភាព ជនដៃដល់ទាំងពីរនាក់បានជិះម៉ូតូគេចខ្លួនបាត់ដោយសុវត្ថិ

ភាព ចំណែកជនរងគ្រោះម្នាក់ដែលរងរបួសស្រាលបាន បំភ្លឺថាមិនដែលធ្លាប់ស្គាល់

ជនដៃដល់ឡើយ ។ដោយឡែកម្នាក់ទៀតរបួសធ្ងន់ត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់

មិនទាន់ដឹងថាស្លាប់ឬរស់ទេ៕(រូបថតក្មេងប្រុសនេះជាជនរងគ្រោះ​ ឯជនបង្ករត់

គេចខ្លួនសមត្ថកិច្ចកំពុងស្វែងរកចាប់)

 

Leave a Reply

Your email address will not be published.