ខណៈភ្លៀងខ្លាំង និងដាច់ភ្លើងផងជនសង្ស័យ២នាក់លួចហែកទ្រុងបន្ទប់ឃុំឃាំង ខណ្ឌឫស្សីកែវ រត់គេចខ្លួនបានសម្រេច…

 

ភ្នំពេញ ៖ កាលពីវេលាម៉ោង៩និង៥០នាទីយប់ ថ្ងៃទី២៥ ខែមេសា ឆ្នាំ

២០២៣ អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវខណៈមេឃកំពុងភ្លៀង

ខ្លាំងជនសង្ស័យ២នាក់ បានលួចហែកទ្រុងដែកនៃបន្ទប់ឃុំឃាំងរត់គេចខ្លួន

បានសម្រេច ហេតុការណ៍នេះ បានកើតឡើងនៅចំណុចអធិការដ្ឋាននគរ

បាលខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ជនសង្ស័យទាំងពីរ ម្នាក់ជាជនជាតិខ្មែរ និងម្នាក់ទៀតជាជនបរទេសស្បែក

ខ្មៅ ដោយជនសង្ស័យទាំង២បានជាប់ពាក់ព័ន្ធករណី២ផ្សេងគ្នាក្នុងនោះ

ជនបរទេសស្បែកខ្មៅ ជាប់ពាក់ព័ន្ធពីបទឧក្រិដ្ឋកម្មសម្លា_ប់មនុស្សដោយ

ចេតនា និងត្រូវបានឃុំខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាល

ខណ្ឌឫស្សីកែវកាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣។

ចំណែកជនសង្ស័យជនជាតិខ្មែរ ជាប់ពាក់ព័ន្ធករណីលួចរថយន្តសេរីទំនើប

ពីមូលដ្ឋានខណ្ឌឫស្សីកែវ និងបានរត់គេចខ្លួនដល់ខេត្តបន្ទាយមានជ័យ ត្រូវសមត្ថកិច្ចឃាត់បានកាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ បានបញ្ជូន

ខ្លួនមកឃុំ ជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ។

បច្ចុប្បន្នមិនទាន់មានដំណឹងពីជនសង្ស័យនៅឡើយនោះទេ ដោយជនទាំង

ពីរនេះកំពុងរត់គេចខ្លួន និងស្ថិតក្រោមការតាមដានស្រាវជ្រាវរបស់

សមត្ថកិច្ច ដើម្បីតាមឃាត់ខ្លួនយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕

 

Leave a Reply

Your email address will not be published.