កម្លាំងនគរបាលប៉ុស្តិដង្កោឃាត់ខ្លួនបុរសល្មោភកាមម្នាក់ក្រោយពេលធ្វើសកម្មភាពរំលោ_ភកូនស្រីអាយុ៤ឆ្នាំបានសម្រេច…
ភ្នំពេញ-ករណីរំលោ_ភសេពសន្ថវៈមានស្ថានទម្ងន់ទោស ទាក់ទងនឹងក្មេងស្រីរងគ្រោះជាអនីតិជនអាយុ០៤ឆ្នាំ កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង២១និង០០នាទី ត្រង់ចំណុចផ្ទះគ្មានលេខ ផ្លូវបេតុង ស្ថិតនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ក្មេងស្រីរងគ្រោះឈ្មោះ អ ស ណី រ ថ្ងៃខែឆ្នាំកំណើត (០១-០៦-២០១៩) ជនជាតិខ្មែរ ទីលំនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ ឈ្មោះ យូ កុសល ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ទីលំនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា- កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង២១និ០០នាទី ក្មេងស្រីរងគ្រោះខាងលើកំពុងតែនៅផ្ទះជាមួយជនសង្ស័យឈ្មោះ យូ កុសល (ត្រូវជាឪពុកបង្កើត) ស្ថិតនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ចំណែកឈ្មោះ ព្រឹម ស្រីនុច ភេទស្រី អាយុ២១ឆ្នាំ (ត្រូវជាម្តាយបង្កើតរបស់ក្មេងស្រីរងគ្រោះ) បានទៅធ្វើការនៅហាងផឹកស៊ីពេលយប់។ ពេលនោះជនសង្ស័យបានឱ្យទូរស័ព្ទដៃទៅក្មេងស្រីរងគ្រោះដេកមើលវីដេអូតុក្កតា ហើយជនសង្ស័យបានធ្វើសកម្មភាពសម្រាតខោខ្លីក្មេងស្រីរងគ្រោះចេញ រួចធ្វើសកម្មភាពរំលោ_ភសេពសន្ថវៈ លើកូនខ្លួនឯង ធ្វើអោយមានការឈឺចាប់ក៏ស្រែកយំ ឃើញដូចនេះជនសង្ស័យក៏បានឈប់ធ្វើសកម្មភាព ហើយស្លៀកខោឱ្យកូនវិញ រួចលួងឱ្យដេក ។ រហូតដល់ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង១១និង០០នាទី ម្តាយ បានងូតទឹកឱ្យក្មេងស្រីរងគ្រោះក៏បានឃើញប្រដាប់ភេទកូនមានសភាពហើម និងហូរខ្ទុះចេញពីប្រដាប់ភេទ ហើយក៏បានសួរកូនថា ហេតុអ្វីបានប្រដាប់ភេទកូនហើមអញ្ចឹង? កូនក៏ប្រាប់ថា ប៉ាៗយកពងក្តដាក់លើជើងកូន រួច មានការសង្ស័យ ក៏បានសួរឳពុកថា មានបានធ្វើអ្វីផ្តេសផ្តាសទៅលើកូនអត់? ហើយជននោះបានបដិសេធហើយក៏ទាស់សំដីគ្នាជាមួយម្តាយ រួចជននោះបានយកខោអាវទៅស្នាក់នៅកន្លែងធ្វើការនៅឃ្លាំងយីហោ១០៣កាត់កញ្ចក់ ស្ថិតនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ បន្ទាប់មកម្តាយ បាននាំក្មេងស្រីរងគ្រោះទៅព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា គ្រូពេទ្យបានប្រាប់ថា ក្មេងស្រីរងគ្រោះមានអការៈរលាកប្រដាប់ភេទ តម្រូវឱ្យដេកសម្រាកនៅមន្ទីរពេទ្យចំនួន០៥ថ្ងៃ ដើម្បីសម្រាកព្យាបាល រហូតដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ ឈ្មោះ ព្រឹម ស្រីនុច (ម្តាយ )បាននាំក្មេងស្រីរងគ្រោះទៅអង្គការភាពញញឹមនៃកុមារ ស្ថិតនៅភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដើម្បីឱ្យគ្រូពេទ្យពិនិត្យអការៈកូនម្តងទៀត រួចគ្រូពេទ្យបានប្រាប់ថា ប្រដាប់ភេទក្មេងស្រីរងគ្រោះមានអការៈរលាកខ្លាំង អាចបណ្តាលមកពីការប៉ះទង្គិចនឹងវត្ថុរឹង ហើយម្តាយមានការសង្ស័យទៅលើឳពុកជាជនសង្ស័យ ទើបនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង១០និង០០នាទី ក៏ បាននាំក្មេងស្រីរងគ្រោះមករាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ ឱ្យជួយអន្តរាគមន៍ ។ រហូតដល់វេលាម៉ោង១០និង៣០នាទី ថ្ងៃខែឆ្នាំដដែល សមត្ថកិច្ចបានទៅនាំខ្លួនជនសង្ស័យនៅចំណុចឃ្លាំង១០៣កាត់កញ្ចក់ ស្ថិតនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ យកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោតាមនីតិវីធីច្បាប់។
ក្រោយពីធ្វើការសាកសួរជនសង្ស័យបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា រូបគេ (ជនសង្ស័យ) ពិតជាបានធ្វើសកម្មភាពរំលោភសេពសន្ថវៈលើក្មេងស្រីរងគ្រោះប្រាកដមែន ទើបឈ្មោះ ព្រឹម ស្រីនុច (ម្តាយបង្កើតក្មេងស្រីរងគ្រោះ) ក៏បានដាក់ពាក្យបណ្តឹងចំឈ្មោះជនសង្ស័យ ដើម្បីឱ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់តែម្តង។
បច្ចុប្បន្នជនសង្ស័យខាងលើកំពុងតែឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដង្កោដើម្បីកសាងសុំនុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមនិតិវិធី៕
#គេហទំព័រព័ត៌មានស្រលាញ់យុត្តិធម៌












