កម្ពុជា ធ្វើ រឿង ដ៏ អស្ចារ្យ ៣ យ៉ាង ក្នុង ប្រវត្តិ សាស្ត្រ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម លើក ទី ១២ ឆ្នាំ ២០២៣ …

 

ភ្នំពេញ ៖ ក្នុងព្រឹត្តិការណ៍ រៀប ចំ ទទួល កីឡា ស៊ីហ្គេម លើក ទី ៣២ និង អាស៊ានប៉ារ៉ាហ្គេម លើក ទី ១២ ឆ្នាំ ២០២៣ ដែល នឹង ចាប់ ផ្តើម បើក ជា ផ្លូវ ការ នា ថ្ងៃ ទី ៥ ខែ ឧសភា ខាង មុខ នេះ នៅ ពហុកីឡដ្ឋាន ជាតិ មរតក តេជោ ប្រទេសកម្ពុជា បាន កំពុង ធ្វើ រឿង ដ៏ អស្ចារ្យ ៣ យ៉ាង។
តោះចង់ ដឹង អត់ថា! រឿង ដ៏ អស្ចារ្យ ៣ យ៉ាង ដែលកម្ពុជានៅ ពេល ទទួល រៀបចំ ការ ប្រកួត ព្រឹត្តិការណ៍ កីឡា ស៊ីហ្គេម លើក ទី ៣២ និង អាស៊ានប៉ារ៉ាហ្គេម លើក ទី ១២ ឆ្នាំ ២០២៣នេះ មានអ្វីខ្លះ? សូមអានព័តមានលម្អិត នៅខាងក្រោមនេះ ៖
ទី១. អ្នក គាំទ្រ ជាតិ និង អន្តរជាតិ ចូល ទស្សនា ដោយ ឥត គិត ថ្លៃ
តាម សេចក្តី សម្រេច របស់ រាជ រដ្ឋាភិបាល ក្នុង កិច្ច ប្រជុំ ពេញ អង្គ គណៈ រដ្ឋ មន្ត្រី ថ្ងៃ ទី ៣១ ខែ មីនា ឆ្នាំ ២០២៣ បាន ចែង ថា ការ ចូល ទស្សនា ពិធី បើក និង ការ ចូល ទស្សនា ពិធី បិទ នៃកីឡា ស៊ីហ្គេម-អាស៊ាន ប៉ារ៉ា ព្រមទាំង ចូល ទស្សនា ការ ប្រកួត គ្រប់ ប្រភេទ កីឡា ទាំង អស់ ក្នុង កីឡា ស៊ីហ្គេម-អាស៊ាន ប៉ារ៉ាហ្គេម ឆ្នាំ ២០២៣ គឺ ត្រូវ បាន អនុញ្ញាត ឱ្យ ចូល ទស្សនា ដោយ ឥត គិត ថ្លៃ ដោយ មិន មាន ការ លក់ សំបុត្រ ទាំង អ្នក គាំទ្រ ជាតិ-អន្តរជាតិ។
ចំណុច នេះ កម្រ មាន ប្រទេស ម្ចាស់ ផ្ទះ ណា ដែល រៀបចំ ការ ប្រកួត ព្រឹត្តិការណ៍ កីឡា ស៊ីហ្គេម និង អាស៊ាន ប៉ារ៉ាហ្គេមមិន យក ប្រាក់ ពី អ្នក ចូល ទស្សនា ណាស់ ទាំង ប្រជា ពល រដ្ឋ របស់ ខ្លួន និង ជនបរទេស។ យ៉ាង ណា ប្រទេស ព្រុយណេ ធ្លាប់ មិន យក តម្លៃ សំបុត្រ ពី អ្នក ចូល ទស្សនាផ្ទាល់។
ទី ២. មិន យក តម្លៃ សិទ្ធិការ ផ្សព្វផ្សាយ ការ ផ្សាយ ផ្ទាល់ និងការ ផ្សាយ បន្ត ផ្ទាល់តាម សេចក្តី សម្រេច របស់ រាជ រដ្ឋាភិបាល ក្នុង កិច្ច ប្រជុំ ពេញ អង្គ គណៈ រដ្ឋ មន្ត្រី ថ្ងៃ ទី ៣១ ខែ មីនា ឆ្នាំ ២០២៣ គឺ មិន យក តម្លៃ នៃ ការ ផ្តល់ សិទ្ធិ ផ្សព្វផ្សាយ ព័ត៌មាន កីឡា ទាំង ក្នុង និង ក្រៅ ប្រទេសឡើយ។ ដូច្នេះ ទាំង អ្នក សារព័ត៌មាន ស្ថានីយ៍ ទូរទស្សន៍ ក្នុង ស្រុក និង ក្រៅ ប្រទេស ទទួល បាន សិទ្ធិ ការ ផ្សាយ ផ្ទាល់ និង ផ្សាយ បន្ត ផ្ទាល់ ដោយ មិន ចាំ បាច់ ចំណាយ អ្វី ទាំង អស់។
កន្លង មក ប្រទេស ម្ចាស់ ផ្ទះ រៀបចំ ការ ប្រកួត កីឡា ស៊ីហ្គេម និង អាស៊ាន ប៉ារ៉ា មិន ធ្លាប់ មាន ប្រវត្តិផ្តល់ សិទ្ធិ ការ ផ្សាយ ផ្ទាល់ និង ផ្សាយ បន្ត ផ្ទាល់ ដោយ គិត ថ្លៃ នោះ ទេ។ នេះ អាច ចាត់ ទុក ថា កម្ពុជា ជា ប្រទេស ដំបូង គេក្នុង ប្រវត្តិ សាស្ត្រ ស៊ីហ្គេម-អាស៊ាន ប៉ារ៉ាហ្គេម ដែល មិន យក តម្លៃលើ សិទ្ធិ ផ្សព្វផ្សាយ។
ទី ៣. មិន យក តម្លៃ លើ ការ ស្នាក់ នៅ ម្ហូប អាហារ និង ការ ធ្វើ ដំណើររឿង កាន់ តែ អស្ចារ្យ ទៀត នោះ គឺ កម្ពុជា មិន យក តម្លៃ លើ ការ ស្នាក់ នៅ ម្ហូប អាហារ និង ការ ធ្វើ ដំណើរ ក្នុង ប្រទេស ពី អត្តពលិក និង ប្រតិភូកីឡា អន្តរជាតិ ដែល ចូល រួម ប្រកួត កីឡា ស៊ីហ្គេម-អាស៊ាន ប៉ារ៉ាហ្គេម ឡើយ ដែល តាម គោល ការណ៍១ នាក់ ត្រូវ បង់ ថ្លៃ ៥០ ដុល្លារ ក្នុង ១ ថ្ងៃ គិត ចាប់ ពីចូល ដល់ ប្រទេស កម្ពុជា រហូត វិល ត្រឡប់ ទៅ ប្រទេស កំណើត វិញ។

សេចក្តី សម្រេច នេះ ធ្វើ ឡើង ក្នុង កិច្ច ប្រជុំ ត្រួតពិនិត្យរបាយការណ៍រួម និង បច្ចុប្បន្ន ភាព ការងារ ឆ្ពោះ ទៅ ស៊ីហ្គេម និង អាស៊ានប៉ារ៉ាហ្គេម កាល ពី ព្រឹកថ្ងៃទី១៨ ខែមេសា តាម អនុសាសន៍ដ៏ខ្ពង់ខ្ពស់ បំផុត របស់ សម្តេច អគ្គមហា សេនា បតី តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ ព្រះ រាជា ណា ចក្រ កម្ពុជា។
សូមជម្រាបជូនថា សម្តេច តេជោ ហ៊ុន សែន បានមាន ប្រសាសន៍ ក្នុង ពិធី ជួប ជុំ មហា គ្រួសារ កីឡា កម្ពុជា កាល ពី ល្ងាច ថ្ងៃទី ៣ ខែ មេសា ឆ្នាំ ២០២៣ថ្មីៗ នេះ ថា៖«យើង មិន មែន ត្រូវ ការ ប្រាក់ កាក់ ដែល ចេញ មក ពី ការ ប្រមូល នៃ ការ លក់ សំបុត្រ ឬ ការលក់ សិទ្ធិ ផ្សព្វផ្សាយ ណាមួយ ពី កម្ពុជា នោះ ទេ។ តម្រូវ ការ ចាំ បាច់ របស់ យើង នៅ ពេល នេះ មិន មែន ប្រាក់ ដែល បាន មក ពី ការ លក់ សំបុត្រ ឬ លក់ សិទ្ធិ នៃ ការ ផ្សព្វផ្សាយ ទេ។ តម្រូវ ការ របស់ យើង គឺ ចង់ ឲ្យ ពិភព លោក ស្គាល់ កម្ពុជា តែ ម្តង៕

Leave a Reply

Your email address will not be published.