មិនសរសើរមិនបាន គ្រាន់តែឮដំណឹងភ្លាមពីទុកកង្វល់របស់បងប្អូនប្រជាពលរដ្ឋដែលកំពុងតែខ្វះខាតប្រភពទឹកស្អាតប្រើប្រាស់ លោកមិនបង្អង់ឡើយ បញ្ជាដល់ក្រុមការងាររដ្ឋបាលខណ្ឌសង្កាត់ភូមិ ទាំងចុះទៅជួយដោះស្រាយភ្លាមៗតែម្តង…

 

ភ្នំពេញ÷នាព្រឹកថ្ងៃសុក្រទី៣១ខែមិនាឆ្នាំ២០២៣ ដោយមានការយកចិត្តទុកដាក់ពីឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក ឃឹម ស៊ុនសូដា នៃគណ:អភិបាល ខណ្ឌ កំបូល បានចាត់តាំង លោក កាន សុខណាងប្រធានសណ្តាប់ធ្នាប់ខណ្ឌ ចាត់ចែងក្រុមការ

ងារដឹកទឹកស្អាត សហការណ៍ជាមួយ លោក ចៅសង្កាត់ទាំង០៧ដើម្បីមកជួយដឹកទឹកជូន

បងប្អូន កម្មករ កម្ម្មការនី ប្រជាពលរដ្ឋ មានការខ្វះខាតទឹកប្រេីប្រាស់នៅភូមិ ជាច្រើន ។

បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់នោះមានការរីករាយសប្បាយចិត្តជាខ្លាំងដែលបងៗអជ្ញាធរមូលដ្ឋាន លោកតែងតែគិតគូរ ខិតខំប្រឹងប្រែងយកចិត្តទុកដាក់ជាមួយពួកគាត់ និងសុំថ្លែងអំណរគុណដល់លោក អភិបាលខណ្ឌ ឃឹម ស៊ុនសូដា ដែលលោកបានចាត់ចែងកម្លាំងមកជួយពួកគាត់បានទាន់ពេលវេលា។

ជាចុងក្រោយលោក ឃឹម ស៊ុនសូដា ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋសុំមេត្តាប្រើប្រាស់ទឹក ដោយការសន្សំសំចៃបន្តិចពីព្រោះអជ្ញាធររបស់យើងនៅមានភូមិសង្កាត់ផ្សេងៗទៀតកំពង់តែរងចាំជួយ ដូចៗគ្នា និងបញ្ជាដល់រាល់គ្រប់ភូមិសង្កាត់ដទៃទៀតត្រូវតែយកទុកដាក់អោយបានខ្ពស់បំផុតនិងសុំរាយការណ៍មកដល់ជាបន្ទាន់ដើម្បីលោកមានវិធានការដោះស្រាយបានយ៉ាងឆាប់រហស័។

បន្ទាប់ពីមានកិច្ចការរវល់យ៉ាងណាក្តីក៏លោក កាន សុខណាងប្រធានសណ្តាប់ធ្នាប់ខណ្ឌ សហការណ៍ ជាមួយក្រុមការងារសារធារណៈការខណ្ឌ នៅតែខិតខំថែទាំរាល់គ្រប់បណ្តាហេដ្ឋារចនាសម្ពន័នានានៅក្នុងមូលដ្ឋានរបស់លោក ជួសជុល និងត្រួតពិនិត្យផ្លូវសំបុកមាន់ដើម្បីអោយបងប្អូនប្រជាពលរដ្ឋងាយស្រួលធ្វើដំណើរទាំងអស់គ្នា៕

Leave a Reply

Your email address will not be published.