ខ្មាន់កាំភ្លើងម្នាក់បានបាញ់សម្លា_ប់ខ្លួនបន្ទាប់ពីបានប្រព្រឹត្តបទល្មើសបាញ់សម្លា_ប់ ប្រពន្ធ ជីដូននិងប្អូនថ្លៃ រួច រត់គេចខ្លួនបានមួយថ្ងៃ…
ខេត្តកំពង់ធំ ៖ នៅថ្ងៃទី28 ខែមីនា ឆ្នាំ2023 ដោយមានការបញ្ជាពីឧត្តមសេនីយទោ ម៉ែន លី
ស្នងការនគរបាលខេត្តកំពង់ធំកម្លាំងជំនាញស្រុកកំពង់ស្វាយ បានសហការណ៍ជាមួយជំ
នាញនគរបាលខេត្តកំពង់ធំចុះពិនិត្យកន្លែងកើតហេតុករណីធ្វើអត្តឃាត(បាញ់សម្លាប់ខ្លួន)
ស្ថិតនៅតំបន់ជីពាំង ឃុំសាន់គ ស្រុកកំពង់ស្វាយ បន្ទាប់ពីបានប្រព្រឹត្តបទល្មើសហើយ រត់គេចខ្លួន ។
នៅយប់ថ្ងៃទី២៧មីនា២០២៣វេលាម៉ោង៨;២០នាទីនៅផ្ទះជនរងគ្រោះភូមិដំរីស្លាប់ឃុំអណ្តូងពោធិស្រុកតាំងគោគមានករណីឃាតកម្មដែលបង្ករឡេីងដោយ ជនសង្ស័យមានឈ្មោះ ទឺម
សុវណ្ណធារិទ្ធ ភេទប្រុស អាយុ ២៩ ឆ្នាំស្រុកកំណេីតនៅខេត្តសៀមរាបបច្ចុប្បន្នរស់នៅភ្នំពេញផ្លូវ២០០៤(បូរីសឡា)មុខរបរជាងចាក់សាក់និងស្រោបបន្តោងព្រះ បានធ្វេីសកម្មភាពយក
អាវុធបាញ់ទៅលេីក្រុមគ្រួសារជនរងគ្រោះដែលកំពុងអង្គុយលេងជុំគ្នានៅក្រោមផ្ទះបណ្តាល
អោយស្លាប់២នាក់និងរបួសធ្ងន់ម្នាក់ ។
ជនរងគ្រោះដែលរងកាបាញ់ប្រហារមាន ៖
១-ឈ្មោះសួស ផាត ភេទស្រី អាយុ៥៦ឆ្នាំ (ស្លាប់) ត្រូវជាជីដូនរបស់ប្រពន្ធជនសង្ស័យ ។
២-ឈ្មោះហៀង សុធីន ភេទប្រុស អាយុ១០ឆ្នាំ (ស្លាប់) ត្រូវជាប្អូនបង្កើត របស់ប្រពន្ធជសង្ស័យ
៣-ឈ្មោះហៀង រតនា ភេទស្រី អាយុ ១៨ឆ្នាំត្រូវជាប្រពន្ធជនសង្ស័យរងរបួសធ្ងន់។
ក្រោយពីធ្វេីសកម្មភាពរួចជនសង្ស័យបារត់គេចខ្លួនបាត់។
មូលហេតុៈ មានទំនាស់ក្នុងគ្រួសាររស់នៅមិនចុះសំរុងគ្នា












