ចេញដីកាចាប់ខ្លួនមេតុងទីនប្រចាំតុលាការ…
ភ្នំពេញ ៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញបានចេញដីកាចំនួន២ច្បាប់ បង្គាប់ឲ្យសមត្តកិច្ចតាមរកចាប់ខ្លួនមេតុងទីនប្រចាំតុលាការម្នាក់ដែលវេចលុយសមាជិក”កូនតុងទីន”ប្រមាណជាង៦០ នាក់ ស្មើទឹកប្រាក់ជិត១លានដុល្លារអាមេរិក រត់គេចខ្លួន បាត់។
យោងតាមដីកាបង្គាប់ឲ្យចាប់ខ្លួនពីរច្បាប់របស់លោក ស សំណាង ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា ឈ្មោះ ហួយ វត្តនី ភេទស្រី អាយុ៣៥ ឆ្នាំ មានទីលំនៅភូមិបឹងសាឡាងសង្កាត់ឬស្សីកែវខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ត្រូវបានតំណាងអយ្យ ការធ្វើការចោទប្រកាន់ពីបទ « ឆបោក ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១ ទី ១៤ ខែ មីនា និងថ្ងៃទី១៥ ទី១៧ ខែកញ្ញា ឆ្នាំ ២០២២ តាមបញ្ញត្តិមាត្រា ៣៧៨ នៃក្រមព្រហ្មទណ្ឌ » ។
ពេលថ្មីៗនេះនៅលើបណ្តាញសង្គមហ្វេសប៊ុកគេបានសង្កេតឃើញមានការបង្ហោះព័ត៌មាន បន្តគ្នា អំពីករណីមេតុងទីនម្នាក់បានវេចលុយជិត១លានដុល្លារអាមេរិក
ហើយរត់គេចខ្លួន ធ្វើឲ្យកូនតុងទីនប្រមាណជាង៦០ នាក់កំពុងជូតទឹកភ្នែកក្បាល
ជង្គង់ ដែលអ្នកខ្លះអស់ទាំងប្រាក់ខែ អ្នកខ្លះអស់ទាំងលុយខំរកស៊ីលក់ដូរបន្តិចបន្តួច យកមកលេងតុងទីនជាមួយមេ ដើម្បីសន្សំទុក និងចង់បានការប្រាក់ ។ តាមសំណេរអ្នកលេងបណ្តាញសង្គមដែលបានបង្ហោះភ្ជាប់ជាមួយរូបថតមេតុងទីនថា(នេះជាមេតុងទីនមួយរូបឈ្មោះ ហួយ វត្តនី ភេទស្រី អាយុ៣៥ ឆ្នាំ ធ្វេីមេតុងទីននៅក្នុងស្ថាប័នតុលការ ហេីយបានឆបោកលុយកូនតុងទីនពេញមួយស្ថាប័ន នោះ អស់ប្រាក់រាប់សិបមុឺនជិត១លានដុល្លារ និងបានវេចលុយកូនតុងទីនទាំង អស់នោះ រត់គេចបាត់ តាំងពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ មកម្លេះ ដែលធ្វេីឲ្យកូនតុងទីនម្នាក់ៗ ដេកឈឺចាប់ និងទឹកភ្នែកជូតក្បាល ជង្គង់ ។ ចំណែកមេបានវេចលុយកូនយកទៅសង្ងំសុខតែម្នាក់ឯង ។
មេតុងទីនឈ្មោះ អឿន ម៉ូនីការ ជាមេតុងទីនម្នាក់ដែរគេចាប់បាន ចុះហេតុអី ឈ្មោះ ហួយ វត្តនី គេចាប់មិនបាន ។
តាមប្រភពព័ត៌មានពីកូនតុងទីនម្នាក់ ក្នុងចំណោមអ្នកលេងតុងទីនជាង៦០ នាក់ បានសម្តែងនូវការឈឺចាប់បំផុត ចំពោះល្បិចកលឆ.បោករបស់មេតុងទីនឈ្មោះ ហួយ វត្តនី ដែលវេចលុយរត់ ហើយមិនត្រូវបានចាប់ខ្លួននាំមកឲ្យទទួលខុសត្រូវចំពោះមុខច្បាប់ លើទង្វើដែលគេប្រព្រឹត្ត ។ ប្រភពព័ត៌មានដដែលបានឲ្យដឹងថា មេតុងទីនឈ្មោះ ហួយ វត្តនី ជាមន្ត្រីបម្រើការងារនៅស្ថាប័នអយ្យការ នៃសាលាដំបូងរាជធានីភ្នំពេញ មានអាស័យដ្ឋានផ្ទះលេខF៤E០ ផ្លូវបេតុង ភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។ កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ ២០២២ បុគ្គលឈ្មោះ ហួយ វត្តនី បានប្រមូលមន្ត្រីបម្រើការងារនៅអង្គភាពជាមួយគ្នា លេងតុងទីនចំនួន៥ខ្សែ ក្នុង១ខ្សែ មានទឹកប្រាក់ចំនួន ២០០ ដុល្លារអាមេរិក ហើយមួយខែដេញម្តង ក្រោយពេលបើកប្រាក់ខែរៀងៗខ្លួន ។ ប្រភពព័ត៌មានបន្តថា ដំបូងការលេងតុងទីននោះ គឹមានការជឿទុកចិត្តគ្នាណាស់ នៅពេលដល់ខែដេញតុងទីនម្តងៗ កូនបង់ឲ្យមេ ហើយមេក៏បានប្រគល់ប្រាក់ឲ្យទៅកូនណាដែលដេញបានគ្រប់ចំនួនដែរ តែមួយរយៈចុងក្រោយនេះមេមានកាន់ឈ្មោះខ្មោច រួចដេញបានប្រាក់ប្រមាណជិត១លានដុល្លារអាមេរិក ក៏រត់គេចខ្លួនបាត់ទៅ ។ ក្រោយពេលដឹងថា មេតុងទីនវេចលុយជិត១លានដុល្លាររត់គេចខ្លួនហើយ កូនតុងទីនបានដាក់ពាក្យបណ្តឹងចូលស្ថាប័នអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ ព្រោងព្រាត ពីបទឆបោក និងរំលោភលើទំនុកចិត្ត ដើម្បីចាត់ការលើបុគ្គលរូបនោះតាមនីតិវិធី ។
ម្តងនេះចាំមើលមេតុងទីនបម្រើការងារនៅសាលាដំបូង វេចលុយបុគ្គលិក មន្ត្រី អ្នករាជការ ធ្វើការនៅសាលាដំបូងដូចគ្នា គេចខ្លួនតទៅទៀតបានទេ ក្នុងដំណាក់កាលចៅក្រមស៊ើបសួរ បានចេញ ដីកាឲ្យចាប់ខ្លួនដល់ទៅ២ដីកានោះ ឬមានស្លាបសើរដល់ពេល ណាទៀត ៕ ប្រភព (មករា)












