ម្ចាស់ផ្ទះចេញទៅធ្វើការបាត់ចាក់សោរផ្ទះចោលមកវិញឆេះខ្ទេចសល់តែផេះផ្អើលឈុល…

 

ភ្នំពេញ:អគ្គិភ័យបានលេបត្របាក់ផ្ទះប្រជាពលរដ្ឋអស់មួយខ្នងរងការខូចខាតទាំងស្រុង បង្កការភ្ញាក់ផ្អើលកា វេលាម៉ោង១០:០០នាទីថ្ងៃទី២៧.មីនា.ឆ្នាំ២០២៣ ចំនុចដីឡូត៍ម្ត៉ំបឹងរាំង ភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានអោយដឹងថា អគ្គីភ័យខាងលើបានឆាបឆេះផ្ទះធ្វើអំពីឈើប្រក់ស័ង្កសីទំហំ៥ម៉ែត្រគុណ០៦ម៉ែត្រ ចំនួន១ខ្នងឈើលើថ្មក្រោម ។
+ម្ចាស់ផ្ទះឈ្មោះ កុក សូនី ( ហៅណាង ) ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរចុងភៅ ខូចខាតសម្ភារទាំងស្រុង។

ប្រត្តិបត្រការណ៍ពន្លត់អគ្គិភ័យខាងលើនេះរថយន្តពន្លត់អគ្គិភ័យចេញជួយបាញ់ពន្លត់ចំនួន៤គ្រឿង ប្រើប្រាស់អស់ ចំនួន០២គ្រឿ ១.រថយន្តពន្លត់អគ្គីភ័យ រដ្ឋបាលខណ្ឌច្បារអំពៅ០១គ្រឿងស្មើ០៤ម៉ែត្រគូប
២.រថយន្តពន្លត់អគ្គីភ័យបុរីប៉េងហួត០១គ្រឿងស្មើ០៤មែត្រគូប បានធ្វើការបាញ់ពន្លត់ទៅវិញទាំងស្រុង។ ចំពោះមូលហេតុបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី ហើយក្នុងហេតុអគ្គិភ័យខាងលើនេះដែរមិនបណ្ដាលអោយមានមនុស្សរងរបួនោះទេ៕

Leave a Reply

Your email address will not be published.