ប្រទះឃើញស_ពបុរសម្នាក់ចង.ក បង្ករអោយមានការភ្ញាក់ផ្អើលទាំងព្រឹកដល់ប្រជាពលរដ្ឋនិងបានរាយការណ៍ដល់សមត្ថកិច្ចមូលដ្ឋាន…
ខេត្តស្វាយរៀង ៖ មានការភ្ញាក់ផ្អើលទាំងព្រឹក ខណៈប្រទះឃើញស_ពបុរសម្នាក់ ចង.កនៅដីភូមិព្រៃកូនឈើ នៅខាងលិចមន្ទីរសម្រាកព្យាបាល អ៉ឹម បុត្រ ។
ការប្រទះឃើញស_ពនៅវេលាម៉ោង៨និង១០នាទីព្រឹក ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ ខាងលិច មន្ទីរសម្រាកព្យាបាល អ៉ឹម បុត្រ ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
យោងតាមសមត្ថកិច្ចនគរបាលបានឱ្យដឹងថាស_ពមានឈ្មោះ RENDY ONDANG ភេទប្រុស ជាជនបរទេសមាន ភិនភាគ រាងធាត់ សម្បុរ ស ពាក់អាវយឺតដៃខ្លី ពណ៌លឿង ស្លៀកខោខោប៊ូយជើងខ្លី ពាក់ស្បែកជើងប៉ាតា។
ប្រភពបន្តថានៅវេលាម៉ោង៨និង១០នាទីព្រឹក ប៉ុស្ដិ៍នគរបាលរដ្ឋបាលបាវិត បានទទួលព័ត៌មានពីប្រជាពលរដ្ឋ បានរាយការណ៍មកសមត្ថកិច្ចបាន ប្រទះឃើញសាកស_ព បុរសម្នាក់ចង.កនៅដីភូមិ(ព្រៃកូនឈើ)របស់ឈ្មោះ អ៉ឹង គីមហុង ភេទស្រី អាយុ៤១ឆ្នាំ ខាងលិចមន្ទីរសម្រាកព្យាបាល អ៉ឹម បុត្រ ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
បន្ទាប់ពីទទួលបានព័ត៌មានខាងលើនេះភ្លាម កម្លាំងសមត្ថកិច្ចជំនាញ នៃអធិការដ្ឋាននគរបាលក្រុងបាវិត សហការជាមួយកម្លាំងការិយាល័យបច្ចេកទេសនិងកម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់,ស្រាល និងលោកវេជ្ជបណ្ឌិត អ៊ុង សុវណ្ណឌី គ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកជីភូ ដោយមានការសម្របសម្រួលពីលោក ឈីវ អ៉ិចគង់ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង ចុះទៅពិនិត្យកន្លែងកើតហេតុ ។
ប្រភពបន្តថាដោយធ្វើការស្រាវជ្រាវ និងពិនិត្យលើសាកស_ពជនបរទេស ឈ្មោះ RENDY ONDANG ហើយបានស្ដាប់ចម្លើយសាក្សីបំភ្លឺ និងលោកវេជ្ជបណ្ឌិត អ៊ុង សុវណ្ណឌី គ្រូពេទ្យព្យាបាលនៃមន្ទីរពេទ្យបង្អែកជីភូ អាចសន្និដ្ឋានបានថា សាកស_ពខាងលើពិតជាស្លាប់ដោយសារបែកបំពង់ខ្យល់ (ចង.ក)ប្រាកដមែនដោយមិនមានស្នាកស្នាមសំគាល់ជារឿងឃាដកម្មនោះទេ។
បច្ចុប្បន្ន សាកស_ពត្រូវបានបញ្ជូនតាមរថយន្តទៅ រក្សាទុកនៅវត្តទឹកថ្លា រាជធានីភ្នំពេញ ដើម្បី បន្តស្វែងរកសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ។













