មនុស្ស២នាក់ស្លា_ប់ និង១១នាក់រងរបួសធ្ងន់ស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តតូយ៉ូតាត្រៃតុន បុករថយន្តក្រុងក្រុមហ៊ុន ម៉េង លី…
ខេត្តកំពង់ឆ្នាំង៖ យ៉ាងហោចណាស់ក៏មានមនុស្ស២នាក់បានស្លា_ប់និង១១នាក់រងរបួសធ្ងន់ស្រាល ក្នុងហេតុការណ៍រថយន្តក្រុង បុកជាមួយនឹងរថយន្តត្រៃតុន ក្នុងដំណើរច្រាសទិសគ្នា នៅវេលាម៉ោង៩និង២០នាទី ព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ នៅចំណុចរង្វង់មូលមូលនិមិត្ត សញ្ញាឆ្នាំង ចន្លោះគីឡូម៉ែត្រលេខ ៨១ និងលេខ៨២ ស្ថិតនៅក្នុងភូមិព្រៃខ្មែរ ឃុំរលាប្អៀរ ស្រុករលាបៀរ ខេត្តកំពង់ឆ្នាំង ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹថា មុនពេលកើតហេតុមានរថយន្តមួយគ្រឿងម៉ាកតូយ៉ូតាត្រៃតុន ពាក់ស្លាកលេខខេមរភូមិន្ទ 02 .0830 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ បើកបរក្នុងទិសដៅពីជើង ទៅត្បូង លុះពេលមកដល់ចំណុចកើតហេតុបានបុកជាមួយនឹងរថយន្តក្រុងរបស់ក្រុមហ៊ុន ម៉េង លី ពណ៌ក្រហម ពាក់សាកលេខសៀមរាប3A.1552 បណ្តាលឲ្យមនុស្ស២នាក់បានស្លាប់និង១១នាក់រងរបួសធ្ងន់ស្រាល ។
ក្រោយពេលកើតហេតុសមត្ថកិច្ចនគរបាលបានមកដល់ត្រួតពិនិត្យ វាស់វែង និងយករថយន្តទាំង២គ្រឿងទៅរក្សាទុកដើម្បីរង់ចាំការដោះស្រាយតាមនីតិវិធី៕












