សមត្ថកិច្ចចាប់ឃាត់ខ្លួនឪពុកចុងល្មោភកាមតាមបណ្តឹងក្រោយពេលរំលោភនាងក្រមុំអាយុ១៨ឆ្នាំរហូតមានផ្ទៃពោះ…

 

ស្វាយរៀង :ឪចុងល្មោភកាម ចាប់រំលោភកូនស្រី ជាច្រើនដង រហូតមានផ្ទៃពោះជាច្រើនខែ ទើបបែកធ្លាយ នៅថ្ងៃទី១៩ ខែ មីនា ឆ្នាំ ២០២៣ នៅភូមិត្រពាំងរុន ឃុំច្រេស ស្រុកចន្ទ្រា ខេត្តស្វាយរៀង។

ជនសង្ស័យមានឈ្មោះ ឃឹម រក្សា អាយុ៤២ ឆ្នាំមុខរបរកម្មកររោងចក្រ ត្រូវជាឪពុកចុងរស់នៅក្នុងបន្ទុកគ្រួសារជាមួយគ្នា។

ចំណែកកូនស្រីរងគ្រោះអ ភ ត អាយុ១៨ ឆ្នាំ មុខរបរ កម្មការិនីរោងចក្រ។

កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង៨ ព្រឹក នារីរងគ្រោះ បានរាយការណ៍ប្រាប់សមត្ថកិច្ចថា កាលអំឡុងខែឧសភា ឆ្នាំ២០២២ វេលាម៉ោងប្រហែល ១២នាទីយប់ ជនសង្ស័យជាឪពុកចុងឈ្មោះឃឹម រក្សា បានចាប់រំលោភខ្លួន បានសម្រេចមួយដងនៅក្នុងបន្ទប់ដេករបស់ខ្លួន នៅពេលដែលម្តាយបង្កើតដេកលក់ ។

ក្រោយមកឪពុកចុងបានបន្តចាប់រំលោភខ្លួនជាបន្តបន្ទាប់រហូតដល់មានផ្ទៃពោះច្រើនខែទើបនារីរងគ្រោះទ្រាំមិនបានក៏ប្ដឹងសមត្ថកិច្ចអោយចាត់ការតែម្ដង។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យ បានឆ្លើយសារភាពថា ខ្លួនពិតជាបានចាប់រំលោភកូនចុងរបស់ខ្លួនពិតប្រាកដមែន ទើបសមត្ថកិច្ចបានឃាត់ខ្លួន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្តចាត់ការតាមផ្លូវច្បាប់ ៕

Leave a Reply

Your email address will not be published.