កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌបង្ក្រាបបានជនសង្ស័យ២នាក់ភ្លាមៗបន្ទាប់ពីធ្វើសកម្មភាពឆក់ទូរស័ព្ទពីនារីជនបរទេសបានសម្រេច …

 

ភ្នំពេញ ៖ ​ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង​២២៖២៥នាទី លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ​ អនុប្រធាននាយកដ្ឋាន​ បានដឹកនាំកម្លាំងជំនាញ ចុះល្បាតតាមបណ្តោយផ្លូវ​ប៉ាស្ទ័រ ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​ ក៏ប្រទះឃេីញជនសង្ស័យ​​ ជិះម៉ូតូ១គ្រឿង មានគ្នាចំនួន២នាក់ ធ្វេីសកម្មភាព​ឆក់ទូរស័ព្ទដៃពីនារីរងគ្រោះ (ជាជនជាតិអូស្ត្រាលី) កំពុងដេីរបានសម្រេច​។

ភ្លាម​នោះកម្លាំងជំ​នាញ​បានធ្វេីការប្រដេញ និងឃាត់ខ្លួនជនសង្ស័យទាំង២នាក់ នៅចំណុចមុខសាលាវ៉ាន់ដា​ ផ្លូវកម្ពុជាក្រោម ក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា ។ ជនសង្ស័យទាំ២នាក់ ៖ ​

១.ឈ្មោះ​ ចេង​ លិ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ទីកន្លែងស្នាក់នៅផ្ទះលេខ១៧ ផ្លូវកម្ពុជាក្រោម សង្កាត់មនោរម្យខណ្ឌ៧មករា រាជធានីភ្នំពេញ (ជាអ្នកបេីក) ២. ​ឈ្មោះ​ នី​ តុងវាសនា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនិតប្រាកដ ទីកន្លែងស្នាក់នៅផ្ទះលេខ១១៣ ផ្លូវមិនចាំលេខ សង្កាត់ផ្សារថ្មីទី១​ ខណ្ឌដូនពេញ រាជធានីភ្នំពេញ (ជាជនដៃដល់)។

 

+សម្ភារដកហូត ៖ ​

-ម៉ូតូម៉ាកហុងដាឃ្លីក ពណ៌ប្រផេះ ពាក់ផ្លាក​លេខ ភ្នំពេញ​1LE-0061 (របស់ជនសង្ស័យ)

-ទូរស័ព្ទដៃម៉ាក​ I-PHONE 14 ពណ៌ស្វាយ (របស់នារីរងគ្រោះ)។ ទូរស័ព្ទដៃខាងលេីកម្លាំងជំនាញបានប្រគល់ជូនបុរសរងគ្រោះវិញ។

បច្ចុប្បន្ន កម្លាំងជំនាញបាននាំជនសង្ស័យខាងលេីមកនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ​ ដេីម្បីធ្វេីការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី៕#គេហទំព័រព័ត៌មានស្រលាញ់យុតិ្តធម៌

Leave a Reply

Your email address will not be published.