នារីបុគ្គលិកផ្សារទំនើបអ៊ីអន៣ ម្នាក់ជិះម៉ូតូទាក់ដៃចង្កូតជាមួយនិងម៉ូតូកង់៣ត្រូវរថយន្តសណ្តោងរ៉ឺម៉កកិនបែ-កក្បា-លស្លា-ប់…

ភ្នំពេញ​ ÷ នារីម្នាក់បានស្លាប់ចោលប្តីនិងកូនស្រី អាយុប្រមាណជាបួនឆ្នាំ​ ខណៈពេលដែល នារីរងគ្រោះខាងលើបានជិះម៉ូតូចេញពីបន្ទប់ជួលទៅធ្វើការហើយក៏បានទាក់ដៃចង្កូតជាមួយនឹងម៉ូតូកង់បីបណ្ដាលឲ្យដួលក៏ត្រូវបានរថយន្តសណ្ដោងកិនពីលើចំក្បាលបណ្តាលឲ្យស្លា-ប់ភ្លាមៗ​ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១និង១៥នាទីរសៀលថ្ងៃទី២១ខែសីហាឆ្នាំ២០២៤​ ស្ថិតនៅបណ្តោយផ្លូវ បេតុងព្រៃស ភូមិប្រការ​ សង្កាត់ព្រៃសខណ្ឌដង្កោ។
សពនារីរងគ្រោះមាន​ សៀន​ ស្រីរត្ន័​ អាយុ៣០ឆ្នាំ មុខរបរបុគ្គលិកផ្សារ​ អុីអន​៣ ស្នាក់នៅបន្ទប់ជួលសង្កាត់ព្រៃស​ ខណ្ឌដង្កោ. មានស្រុកកំណើតនៅឯខេត្តតាកែវ ។
បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា​ មុនពេលកើតហេតុ នារីរងគ្រោះខាងលើបានជិះម៉ូតូមួយគ្រឿងម៉ាកPCXពណ៍ស​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 1DA-2580 ធ្វើដំណើរតាមបណ្ដោយផ្លូវបេតុងព្រៃសក្នុងទិសដៅពីលិចទៅកើតខណៈមកដល់ចំណុចកើតហេតុក៏បាន វ៉ារថយន្ត សណ្ដោងខាងស្ដាំហើយក៏បានទាក់ដៃចង្កូតជាមួយម៉ូតូកង់បីឥណ្ឌាមួយគ្រឿងទៀតបណ្តាលឲ្យដួលខ្ទាត នារីរងគ្រោះចូលទៅក្រោមកង់រថយន្តកិនពីលើចំក្បាលស្លាប់មួយរំពេចនៅនឹងកន្លែងកើតហេតុ​ ភ្លាមៗ​ពេលនោះអ្នកបើកបររថយន្តក៏បានឈប់រថយន្តនៅកណ្តាលផ្លូវហើយបើកទ្វារត់ចុះគេចខ្លួនបាត់ស្រមោលតែម្តង។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌដង្កោនិងកម្លាំងជំនាញនគរបាលចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានចុះទៅធ្វើការវាស់វែងហើយយករថយន្តនិងម៉ូតូរបស់ជនរងគ្រោះទៅរក្សាទុក រងចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ ចំណែកសពនារីរងគ្រោះខាងលើសមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់សព ទៅឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕
+2
See insights and ads
Boost post
All reactions:

1

 

Leave a Reply

Your email address will not be published.