សូមបើកបរបង្កើននូវការប្រុងប្រយ័ត្នជៀសវាងគ្រោះថ្នាក់ចរាចរណ៍កើតឡើង!យុវតី២នាក់រងរបួសធ្ងន់និងស្រាលខណ:ជិះម៉ូតូរអិលដួលពេលមេឃកំពុងភ្លៀង…
ភ្នំពេញ ៖ យុវតី២នាក់រងរបួសធ្ងន់និងស្រាល ខណ:ជិះម៉ូតូចេញពីសាលា ពេលមេឃកំពុងតែធ្លាក់ភ្លៀងបានរអិលដួលបោកក្បាលទៅនិងផ្លូវ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីឲ្យគ្រូពេទ្យជួយសង្រ្គោះ។
ដោយហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើង កាលពីវេលាម៉ោង១១និង១៥ នាទី ព្រឹក ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្តោយផ្កូវ ម៉ៅសេងទុង មុខបេនឡានផ្សារដើមគ. សង្កាត់ផ្សារ ដើមគ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៍មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញយុវតីរងគ្រោះ ទាំងពីរនាក់ខាងលើជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាBEAT ព៍ណសលាយក្រហម ពាក់ផ្លាកលេខ ភ្នំពេញ1KD-7538. ជិះឌុបគ្នាចេញពីសាលារៀនតាមបណ្តោយផ្លូវម៉ៅសេងទុង ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនយ៉ាងលឿន ខណៈមេឃកំពុងតែភ្លៀងបានរអិលដួលបោកទៅនិងផ្លូវថ្នល់បណ្តាលឲ្យយុវតីដែលជាអ្នកឌុបរងរបួសធ្ងន់ ចំណែកយុវតីម្នាក់ទៀតដែលជិះនៅខាងក្រោយរងរបួសស្រាល។
ក្រោយពេលកើតហេតុសមត្ថកិច្ចបានហៅរថយន្តសាមុយដឹកយុវតីរងគ្រោះខាងលើទៅសង្រ្គោះនៅមន្ទីរពេទ្យ មិត្តភពខ្មែរ សូវៀត
ចំណែកម៉ូតូរបស់យុវតីរងគ្រោះសមត្ថកិច្ចបានប្រគល់ទៅឲ្យបងស្រីរបស់យុវតីរងគ្រោះរួចរាល់ផងដែរ៕
#គេហទំព័រព័ត៌មានស្រលាញ់យុតិ្តធម៌












