ឃាត់ខ្លួនជនសង្ស័យ០៣នាក់ពាក់ព័ន្ធករណី ជួញដូរ រក្សាទុកនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន …

ភ្នំពេញ ៖ នៅថ្ងៃទី៨ ខែកក្តដា ឆ្នាំ២០២៤ វេលាម៉ោង១៧:០០នាទី កម្លាំងផ្នែកប្រឆាំងគ្រឿងញៀនបានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ភេទប្រុស នៅចំណុចបណ្តោយផ្លូវ ៣៣៦ ក្រុម២៨ ភូមិ១០ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ និងបន្តធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ទៀត នៅចំណុចមុខផ្ទះលេខ៥១ ផ្លូវ២៦៥ ក្រុមទី៤៤ ភូមិ១៣ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ នៅវេលាម៉ោងប្រហែល២០:០០នាទី ។
ជនសង្ស័យទាំង០៣នាក់ ៖
១-ឈ្មោះ នី បញ្ញា ហៅ ម៉ាប់ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ ។
២-ឈ្មោះ ថា សុីឡៃ ហៅ ឡៃ ភេទ ប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងកញ្ចក់ ស្នាក់នៅ ផ្ទះលេខ៥១ ផ្លូវ២៦៥ ក្រុម៤៤ ភូមិ១៣ សង្កាត់ ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ
៣-ឈ្មោះ សាត សុមេត ហៅមេត ភេទ ប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ ជាងកញ្ចក់ ស្នាក់នៅផ្ទះលេខ៥១ផ្លូវ២៦៥សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
+វត្ថុតាងចាប់យក
-ក្រាមពណ៌សថ្លា (សង្ស័យជាថ្នាំញៀន) ចំនួន ០១ កញ្ចប់ធំល្មម
-ទូរស័ព្ទម៉ាក oppo ពណ៌ទឹកសមុទ្រចំនួន០១ កញ្ចប់បារីម៉ាក MEVIUSចំនួន០១(ចាប់យកពីជនសង្ស័យឈ្មោះ នី បញ្ញាពេជ្រ ហៅ ម៉ាប់)
-សំភារៈសំរាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន (ចាប់យកពីឈ្មោះ ថា សុីឡៃ និងឈ្មោះសាត សុមេត)
បច្ចុប្បន្ន ជនសង្ស័យទាំង០៣នាក់ខាងលើ រួមនិងវត្ថុតាង កំពុងឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់ ។

Leave a Reply

Your email address will not be published.