បញ្ជូនជនសង្ស័យម្នាក់ ទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី ពាក់ព័ន្ធករណី រក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន…
បន្ទាយមានជ័យ ៖ នៅវេលាម៉ោង០១និង៣០នាទី ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានកងរាជឣាវុធហត្ថក្រុងប៉ោយប៉ែតបានចុះល្បាតការពារសន្តិសុខ រក្សាសុវត្ថិភាពជូនប្រជាពលរដ្ឋ ពេលល្បាតទៅដល់ចំណុចផ្សារទឹកពុះ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានប្រទះឃើញមុខសញ្ញាម្នាក់ ឈ្មោះ ណាឡុងសាក់ ផឹមផា ហៅបាំ ភេទប្រុស ឣាយុ២៨ឆ្នាំ ជនជាតិថៃ ដោយមានការសង្ស័យកម្លាំងសមត្ថកិច្ចក៏បានហៅមកសួរនាំ ហើយធ្វើការត្រួតពិនិត្យលើដងខ្លួនរកឃើញគ្រឿងញៀនប្រភេទក្រាមពណ៌សថ្លាចំនួន០១ថង់ធំ ហើយធ្វើការឃាត់ខ្លួននាំមកមូលដ្ឋានកងរាជឣាវុធហត្ថក្រុងដើម្បីសួរនាំតាមនីតិវិធី។
ជនសង្ស័យឈ្មោះ ណាឡុងសាក់ ផឹមផា ហៅបាំ ភេទប្រុស ឣាយុ២៨ឆ្នាំ ជនជាតិថៃ គឺពិតជាបានប្រព្រឹត្តឣំពើរក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនយ៉ាងពិតប្រាកដ។
ក្រោយពីសមត្ថកិច្ចជំនាញសួរនាំរួចបានឆ្លើយសារភាពថា រូបខ្លួនពិតជាបានទិញគ្រឿងញៀនមករក្សាទុក និងលក់ដូរបន្ត និងសម្រាប់ប្រើប្រាស់ខ្លួនឯងផងដែរ។
បច្ចុប្បន្ន ជនសង្ស័យ រួមនឹងវត្ថុតាងត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន បញ្ជាការដ្ឋានកងរាជឣាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តហើយ នៅព្រឹកថ្ងៃសៅរ៍ ទី០៨ ខែមិថុនា ឆ្នាំ២០២៤នេះ ដើម្បីឣនុវត្តតាមនីតិវិធី៕












