កម្លាំងកងរាជអាវុធហត្ថខេត្តកំពត ចុះបង្ក្រាបមុខសញ្ញាជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់…
កំពត៖ ដោយបានការអនុញ្ញាតពី លោក មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពត និងសម្របសម្រួលនីតិវិធីដោយ ឯកឧត្តម ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពត។ នៅវេលាម៉ោង១១និង៣១នាទី ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ កម្លាំងជំនាញមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសកងរាជអាវុធហត្ថខេត្តកំពត និង អង្គភាពនគរបាលយុត្តិធម៌ សហការជាមួយ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកំពង់ត្រាច ដឹកនាំដោយលោកវរសេនីយ៍ត្រី ម៉ម ទិត្យ អនុប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស។ បានចុះបង្ក្រាបមុខសញ្ញាជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិភ្នំដំរី ឃុំដំណាក់កន្ទួសខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត ។
ឃាត់ខ្លួនជនសង្ស័យបានចំនួន០១នាក់ឈ្មោះ ស្វាយ ចាន់ណា ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិភ្នំដំរី ឃុំដំណាក់កន្ទួសខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត (ជួញដូរគ្រឿញៀន) ។
+វត្ថុតាងរួមមាន៖
-គ្រឿងញៀនចំនួន០៨កញ្ចប់(០២កញ្ចប់ធំនិង០៦កញ្ចប់តូច ទម្ងន់៤.៥៧ក្រាម)ថ្លឹងទាំងសំបកថង់
-ម៉ូតូចំនួន០១គ្រឿង ទូរស័ព្ទចំនួន០១គ្រឿង។
បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាង ត្រូវបានឃាត់ខ្លួននៅមន្ទីរស្រាវជ្រាវ
និងបង្ក្រាបបទល្មើស ដើម្បីបន្តតាមនីតិវិធី។













