កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបញ្ជូនជនសង្ស័យចំនួន៦នាក់ ទៅសាលាដំបូងខេត្តអនុវត្តតាមនីតិវិធីពាក់ព័ន្ធករណី ជួញដូររក្សាទុកនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន…

បន្ទាយមានជ័យ ៖ នៅវេលាម៉ោង០៣និង០០នាទីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានធ្វើប្រតិបត្តិការបង្រ្កាបករណី ជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចលើផ្លូវមុខក្លឹបMEX CLUBស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន០៦នាក់មាន ៖
១-ឈ្មោះ ណាត់តាវុធ ស្រីសមរួម ហៅបៀ ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិថៃមុខរបរបុគ្គលិក
អនឡាញបច្ចុប្បន្នស្នាក់នៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត(ជួញដូរ និងប្រើប្រាស់)
២-ឈ្មោះ ជន វណ្ណឌី ហៅទី ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរព្រូឡាន បច្ចុប្បន្ននៅភូមិក្បាលកោះ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត(ជួញដូរ និងប្រើប្រាស់)
៣-ឈ្មោះ នូ ទិត្យរតនៈ ហៅ ណាក់ ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកអនឡាញ បច្ចុប្បន្ននៅមណ្ឌល៨ ភូមិប្រជាធម្មកើត សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត(ជួញដូរ និងប្រើប្រាស់)
៤-ឈ្មោះ សន ផានី ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ បច្ចុប្បន្នបន្ទប់ជួល ភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត (ជួញដូរ និងប្រើប្រាស់), ៥-ឈ្មោះ សុតធីផាត់ កៃថង់ស៊ុក ហៅបត ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិថៃ មុខរបរបុគ្គលិកអនឡាញ បច្ចុប្បន្នស្នាក់នៅ ភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត(រក្សាទុក និងប្រើប្រាស់)
៦-ឈ្មោះ អៀ លីម៉េង ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងភ្លើង បច្ចុប្បន្នភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត(ជួញដូរ និងប្រើប្រាស់)។
+ចាប់យកសម្ភារៈវត្ថុតាងរួមមាន៖
-គ្រឿងញៀនប្រភេទម្ស៉ៅម៉ត់ពណ៌ស និងក្រាមម្ស៉ៅសថ្លា (កេតាមីន) ចំនួន ២០កូនថង់កិប ទម្ងន់ ១២២,៩៣ក្រាម
-គ្រឿងញៀនប្រភេទកេតាមីនទឹក ចំនួន ០២ប្រអប់ ស្មើនឹង ៥០ដប ទម្ងន់ ១៨១២,២ក្រាម
-កញ្ចប់ម្ស៉ៅរូបផ្លែទំពាំងបាយជូរពណ៌ស្វាយ (អ៊ិចស្តាស៊ី) ចំនួន ២០កញ្ចប់ ទម្ងន់ ២០០,៥ក្រាម
-កញ្ចប់ម្ស៉ៅរូបសេះពណ៌ក្រហម(អ៊ិចស្តាស៊ី) (FB ១៣កញ្ចប់+Ferrari ០៧កញ្ចប់) ចំនួន ២០កញ្ចប់ ទម្ងន់ ៣១៣ក្រាម
-កញ្ចប់ម្ស៉ៅពណ៌ខ្មៅ Rolls Roycc (អ៊ិចស្តាស៊ី) ចំនួន ០៤កញ្ចប់ ទម្ងន់ ៧១,១ក្រាម
-កញ្ចប់ម្ស៉ៅពណ៌ផ្កាឈូក Rolls RR (អ៊ិចស្តាស៊ី) ចំនួន ០៤កញ្ចប់ ទម្ងន់ ៩,២ក្រាម
-គ្រាប់ថ្នាំពណ៌ផ្កាឈូក ចំនួន ០១គ្រាប់ ទម្ងន់ ០,១៧ក្រាម, -ម៉ូតូ ចំនួន ០៤គ្រឿង រួមនឹងវត្ថុតាងមួយចំនួនទៀត។ បច្ចុប្បន្ន ជនសង្ស័យរួមនិងវត្ថុតាងខាងលើ ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តហើយនៅរសៀលថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី៕

Leave a Reply

Your email address will not be published.