មានទំនាស់គ្នាតាម Chat យុវជនមួយក្រុមស្ទាក់គប់ដុំថ្មលើគូទំនាស់បណ្ដាលដួលម៉ូតូរបួសធ្ងន់២នាក់ នៅស្រុកឆ្លូង ខេត្តក្រចេះ…
ក្រចេះ ៖ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង១២និង
១០នាទី កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ធ្វើការឃាត់ខ្លួនបានជនសង្ស័យ ចំនួន០៣នាក់ករណីធ្វើសកម្មភាព
សកម្មភាពជិះម៉ូតូដេញគប់ដុំថ្ម ទៅលើគូទំនាស់ម្ខាងទៀត ជិះម៉ូតូរត់ធ្លាក់ផ្លូវទៅបុកដើមស្វាយ បណ្តាលឲ្យអ្នកបើកបរដោយ ឈ្មោះ ហ៊ួរ ភេទប្រុស អាយុ១៧ឆ្នាំ រងរបួស របកស្បែកក្បាលខាងមុខលើថ្ងាស់ដាច់ចេញឈាម និងឈ្មោះ កញ្ញា ភេទស្រី អាយុ១៦ឆ្នាំ បាក់ថ្គាម និងបែកក្បាលផ្នែកខាងក្រោយ បញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកស្រុកឆ្លូង។
ជនសង្ស័យទាំង៣នាក់មាន៖
១. ឈ្មោះ ស៊ុន ដាលីត ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិបុស្ស ឃុំដំរីផុង ស្រុកឆ្លូង ខេត្តក្រចេះ ។
២. ឈ្មោះ លី វុទ្ធី ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ។
៣. ឈ្មោះ ណាំ រតនា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ។
ក្រោយពីបានធ្វើការសាកសួរបឋម ជនសង្ស័យខាងលើបាន ឆ្លើយសារភាពថា ពួកខ្លួនពិតជាបានធ្វើសកម្មភាពសកម្មភាពជិះម៉ូតូដេញគប់ដុំថ្ម ទៅលើជនរងគ្រោះប្រាកដមែន មូលហេតុដោយសារតែ ខ្លួនបានថតរូបជាមួយសង្សាររបស់ជនរងគ្រោះ បន្ទាប់មកជនរងគ្រោះក៏បានឆាតមកជេរខ្លួន ទើបឈានដល់ការធ្វើសកម្មភាពនេះឡើង ដោយមានគ្នាចំនួន៦នាក់ជិះម៉ូតូចំនួន៣គ្រឿង។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌប្រគល់ជូនអធិការដ្ឋាននគរបាលស្រុកឆ្លូង ដើម្បីកសាងសំណុំរឿងតាមនីតិវិធីបន្ត៕












