កងរាជឣាវុធហត្ថខេត្ត​បញ្ជូនជនសង្ស័យចំនួន២នាក់ ទៅសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធី ពាក់ព័ន្ធករណី ជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន…

 

 

បន្ទាយមានជ័យ ៖ នៅវេលាម៉ោង២០និង០០នាទី ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានកងរាជឣាវុធហត្ថក្រុងប៉ោយប៉ែត បាន ចុះបង្ក្រាបករណីជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននៅចំណុចផ្សារឣគារថ្មី ស្ថិតក្នុងភូមិឣូរជ្រៅ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

កាលពីវេលាម៉ោង២២និង០០នាទី ពេលកម្លាំងចុះល្បាតដល់ចំណុចផ្សារឣគារថ្មី ស្ថិតក្នុងភូមិឣូរជ្រៅ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត បានប្រទះឃើញយុវជនចំនួន០២នាក់ គួរឱ្យសង្ស័យបានហៅសួរនាំហើយធ្វើការឆែកឆេរលើខ្លួនរកឃើញមានគ្រឿងញៀនហើយក៏ខ្លួននាំមកមូលដ្ឋានកងរាជឣាវុធហត្ថក្រុងដើម្បីសួរនាំតាមនីតិវិធី។

ជនសង្ស័យទាំង២នាក់ ៖

១.ឈ្មោះ ខៀវ សារ៉ាត់ ភេទប្រុស ឣាយុ២២ឆ្នាំ បច្ចុប្បន្ន រស់នៅមិនពិតប្រាកដ ក្នុងក្រុងប៉ោយប៉ែត។

២.ឈ្មោះ វ៉ាន់ សុភ័ក្រ្ដ ភេទប្រុស ឣាយុ៣៦ឆ្នាំ បច្ចុប្បន្ន រស់នៅមិនពិតប្រាកដ ក្នុងក្រុងប៉ោយប៉ែត។ ក្រោយសាកសួររួច ជនសង្ស័យបានឆ្លើយសារភាពថា ពួកគេពិតជាបានទិញគ្រឿង

ញៀនមកលក់ផង និងប្រើប្រាស់ខ្លួនឯងផង។

+វត្តុតាងចាប់យក ៖

-ប្រភេទម្សៅក្រាបពណ៌សថ្លា ចំនួន១៧កូនថង់កិប ទម្ងន់៥,៦១ក្រាម

-ប្រភេទថ្នាំគ្រាប់ រាងមូល ពណ៌ក្រហមក្បឿង(WY) ចំនួន១៧គ្រាប់ ទម្ងន់ ១,៧៤ក្រាម និងសម្ភារ:សម្រាប់វេចខ្ចប់គ្រឿងញៀនមួយចំនួន ។

ដោយផ្ឣែកកលើចម្លើយសារភាពនិងមានវត្ថុតាងជាក់ស្ដែង និងតាមការធ្វើតេស្ដទឹកនោមរកសារធាតុញៀន ជនសង្ស័យទាំង០២នាក់ ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តហើយនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១១ ខែមេសា ឆ្នាំ២០២៤នេះ៕

Leave a Reply

Your email address will not be published.