្រុមហ៊ុនវិនិយោគបណ្ដាប្រទេសអឺរ៉ុបបោះទុន ៥៤០លានដុល្លារ ស្មើ ៦២គម្រោងនៅកម្ពុជា លើការអភិវឌ្ឍន៍បៃតង និងបច្ចេកវិទ្យា ព្រមទាំងធ្វើទស្សនកិច្ចផ្លាស់ប្ដូរ…

រាជធានីភ្នំពេញ ៖ ការវិនិយោគពីសហភាពអឺរ៉ុប ក្នុងគម្រោងវិនិយោគចំនួន៦២ នៅកម្ពុជា មានទំហំទឹកប្រាក់ប្រមាណ ៥៤០ លានដុល្លារ ដោយផ្តោតជាពិសេសលើការវិនិយោគបៃតង និងបច្ចេកវិទ្យានៅកម្ពុជា។ ដើម្បីទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសរាជរដ្ឋាភិបាលកម្ពុជាក៏បានវិនិយោគលើគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅទូទាំងប្រទេស និងអនុវត្តគោលនយោបាយ និងកំណែទម្រង់ ដែលផ្តល់ភាពងាយស្រួលដល់អ្នកវិនិយោគ។ ទន្ទឹមនឹងនោះ កម្ពុជា និងបារាំង ក៏នឹងសហការគ្នារៀបចំកម្មវិធីទស្សនកិច្ចទាក់ទាញអ្នកវិនិយោគក្នុងបណ្តាប្រទេសអឺរ៉ុបមកកម្ពុជា។ កម្មវិធីនេះ ត្រូវបានលើកឡើងក្នុងកិច្ចពិភាក្សានាពេលថ្មីៗនេះ រវាងឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោក Jacques Pellet ឯកអគ្គរដ្ឋទូតបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា។ … Read More

ក្នុងឆ្នាំ២០២៣ ក្រុមហ៊ុននៅកម្ពុជាផលិតផលរ៉ែមាសបាន ៩,៥តោន ជួយកំណើនសេដ្ឋកិច្ចជាតិ  ពេលនេះកំពុងចាត់វិធានការបង្ក្រាបភាពអនាធិបតេយ្យ …

រាជធានីភ្នំពេញ៖ វិស័យរ៉ែ កំពុងមានការរីកចម្រើនយ៉ាងខ្លាំង បើយោងតាមក្រសួងរ៉ែ និងថាមពល វិស័យនេះ បានរួមចំណែកយ៉ាងសំខាន់ ក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេស។ គិតត្រឹមបំណាច់ឆ្នាំ២០២៣ ការផលិតផលរ៉ែមាស បានចំនួន ៩,៥តោន។ ដើម្បីបង្កើតឱ្យមានឱកាសការងារនៅនឹងកន្លែង និងប្រយោល និងការចូលរួមចំណែកដល់ការបង្កើតប្រភពចំណូលថវិកាជាតិបន្ថែម ក្រសួងរ៉ែ និងថាមពល នឹងបន្តប្តេជ្ញាបញ្ចប់នូវរាល់សកម្មភាពរ៉ែអនាធិបតេយ្យ និងជំរុញឱ្យមានការធ្វើអាជីវកម្មរ៉ែស្របច្បាប់ ដែលនាំមកនូវផលប្រយោជន៍ជាតិជាច្រើន។ នេះជាការលើកឡើងរបស់ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល ក្នុងកម្មវិធីសំណេះសំណាលនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤នេះ។ ឯកឧត្តម … Read More

អគ្គនាយកដ្ឋានពន្ធដារ ដាក់ឱ្យអនុវត្តកម្មវិធីលិខិតរដ្ឋបាលអេឡិចត្រូនិក សម្រាប់អ្នកជាប់ពន្ធស្នើសុំ និងឆ្លើយឆ្លងជាមួយមន្ត្រី  …

  រាជធានីភ្នំពេញ ÷ ក្នុងសិក្ខាសាលាស្ដីពី «កាតព្វកិច្ចពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ និងកម្មវិធីរដ្ឋបាលអេឡិចត្រូនិកពន្ធដារ (GDT e-Administration)» នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា អគ្គនាយកដ្ឋានពន្ធដារ បានប្រកាសដាក់ឱ្យប្រើប្រាស់កម្មវិធីលិខិតរដ្ឋបាលអេឡិចត្រូនិក GDT e-Administration សម្រាប់ឱ្យអ្នកជាប់ពន្ធ អាចដាក់ពាក្យសុំ និងត្រួតពិនិត្យឯកសារ តាមប្រព័ន្ធអេឡិចត្រូនិកអនឡាញ។  ឯកឧត្តម គង់ វិបុល រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជាប្រតិភូរាជរដ្ឋាភិបាល  ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ … Read More

រាជធានីភ្នំពេញ ជិតទទួលបានរថភ្លើងទៅព្រលានយន្តហោះថ្មី និងផ្លូវរថភ្លើងក្រោមដីហើយ ព្រោះកំពុងសិក្សាលម្អិត…

ភ្នំពេញ ៖ គម្រោងរៀបចំការសិក្សាសមិទ្ធិលទ្ធភាព ផ្លូវរថភ្លើងធុនស្រាលតភ្ជាប់ពីរាជធានីភ្នំពេញទៅព្រលានយន្តហោះថ្មី និងផ្លូវរថភ្លើងក្រោមដីរាជធានីភ្នំពេញ (Metro) ត្រូវបានក្រុមហ៊ុន China Metro Group និងក្រុមហ៊ុន Guangzhou Metro Group ធ្វើបទបង្ហាញជូនគណៈកម្មការអន្តរក្រសួង ដើម្បីពិនិត្យស្នើសុំធាតុចូលបន្ថែម ឈានទៅដាក់គម្រោងផែនការជូនរាជរដ្ឋាភិបាលសម្រេចចុងក្រោយក្នុងការស្ថាបនា។ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាព្រឹកថ្ងៃចន្ទ ទី១៨ ខែមីនា ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំក្រុមការងារអន្តរក្រសួងប្រជុំពិភាក្សាជាមួយក្រុមហ៊ុន China Metro … Read More

ទីភ្នាក់ងារ KOICA កូរ៉េ និងក្រសួងការងារ ពង្រឹងការបណ្តុះបណ្តាលជំនាញបច្ចេកវិទ្យាព័ត៌មានវិទ្យា បង្កើនសមត្ថភាពជំនាញដល់ពលករ ដើម្បីប្រាក់កម្រៃខ្ពស់ …

ភ្នំពេញ៖ ក្នុងជំនួបនៅព្រឹកថ្ងៃសុក្រ ទី១៥ ខែមីនា ឆ្នាំ២០២៤នេះ ឯកឧត្តមហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងឯកឧត្តម ចាង វ៉ុងសាម (CHANG Won Sam) ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) បានឯកភាពគ្នាពង្រឹងកិច្ចសហការបណ្តុះបណ្តាលជំនាញផ្នែកបច្ចេកវិទ្យាព័ត៌មានវិទ្យា(ICT)ដល់យុវជនកម្ពុជា និងការពង្រឹងសមត្ថភាពពលករជំនាញ។ ជំនួបនេះ បានធ្វើឡើងនៅសណ្ឋាគារសូហ្វីតែលក្នុងឱកាសដំណើរទស្សនកិច្ចរបស់ឯកឧត្តមប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េនៅកម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ពីភាពចាំបាច់នៃការបណ្តុះបណ្តាលជំនាញផ្នែកបច្ចេកវិទ្យាព័ត៌មានវិទ្យាដល់យុវជនដើម្បីពង្រឹងសមត្ថភាពឌីជីថលបន្ថែមទៀតដែលស្របទៅនឹងតម្រូវការទីផ្សារដ៏សម្បូរបែបនាពេលបច្ចុប្បន្ននិងអនាគត ហើយការបណ្តុះបណ្តាលនេះបានដើរស្របគ្នាទៅនឹងផែនការយុទ្ធសាស្ត្ររយៈពេល៥ឆ្នាំរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈលើវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ហើយក៏ដើរទន្ទឹមនឹងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកកម្ពុជាក្នុងអាណត្តិទី៧នេះ ដែលបានដាក់ទិសដៅកំណត់យកការអភិវឌ្ឍធនធានមនុស្ស និងបច្ចេកវិទ្យាឌីជីថលជាគោលដៅអាទិភាព។ … Read More

ផលិតផលកម្មន្តសាលមិនមែនកាត់ដេររបស់កម្ពុជា នៅតែបន្តមានកំណើនរឹងមាំល្អក្នុងការនាំចេញ 

រាជធានីភ្នំពេញ ៖ បើទោះបីជាវិបត្តិសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន នៅបន្តអូសបន្លាយ ដែលធ្វើឲ្យកម្លាំងទិញមួយចំនួនថយចុះបន្តិចក្តី ប៉ុន្តែផលិតផលកម្មន្តសាលមិនមែនកាត់ដេររបស់កម្ពុជា នៅតែបន្តមានកំណើនរឹងមាំល្អក្នុងការនាំចេញ ដោយការបញ្ជាទិញទំនិញពីកម្ពុជានៅតែមាន ដែលធ្វើឲ្យមានទំនិញខ្លះថយចុះ និងទំនិញខ្លះទៀតកើនឡើង ខណៈដែលកម្ពុជានៅជាប្រទេសលេខ១ ក្នុងការនាំចេញកង់, គ្រឿងបន្លាស់ និងបង្គុំ និងនាំចេញបន្ទះសូឡា ទៅកាន់ទីផ្សារអន្តរជាតិ។ ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានលើកឡើងថា រហូតមកទល់នឹងពេលនេះ យើងមិនទាន់ទទួលបានដំណឹងថា ការវាយប្រហាររបស់ក្រុមហ៊ូធី ទៅលើកប៉ាល់ដឹកជញ្ជូនទំនិញនៅសមុទ្រក្រហម បង្កផលប៉ះពាល់ដល់ការដឹកជញ្ជូនទំនិញរបស់កម្ពុជានៅឡើយនោះទេ។ ប៉ុន្តែផលអវិជ្ជមានដែលបានផ្តល់ផលប៉ះពាល់នោះ គឺការឡើងថ្លៃនៃការដឹកជញ្ជូន … Read More

្រុមហ៊ុនវិនិយោគបរទេស មានបំណងបង្កើតរោងចក្រកែច្នៃអង្ករសរីរាង្គនៅកម្ពុជា ដើម្បីនាំចេញ …

នាព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Paul Serra នាយកប្រតិបត្តិក្រុមហ៊ុន SunRice Group ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អូស្រ្តាលី នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី។ ក្នុងជំនួបនេះ លោកនាយកប្រតិបត្តិក្រុមហ៊ុន SunRice Group បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចធិបតី ដែលបានអនុញ្ញាតឱ្យរូបលោក និងសហការី បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ … Read More

ក្នុងឆ្នាំ២០២៤នេះ កម្ពុជាចំណាយថវិកាជាង ៥៨០លានដុល្លារ អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់នានា  ….

ភ្នំពេញ៖ បើយោងតាមច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់គ្រប់គ្រងឆ្នាំ២០២៤ របស់រាជរដ្ឋាភិបាល បានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា គ្រោងចំណាយថវិកាប្រមាណ ៥៨៥លានដុល្លារអាមេរិក ដើម្បីវិនិយោគលើគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់នានានៅក្នុងប្រទេសសម្រាប់ឆ្នាំ ២០២៤ នៅក្រោមដែនសមត្ថកិច្ចរបស់ក្រសួងសារធារណការ និងដឹកជញ្ជូន។ បើយោងតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គម្រោងវិនិយោគលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ សម្រាប់ឆ្នាំ២០២៤គឺកើនលើសកាលពីឆ្នាំ២០២៣ ដែលកាលនោះ រាជរដ្ឋាភិបាលបានកំណត់ច្បាប់ថវិកាចំណាយប្រហែល ៥៥០លានដុល្លារអាមេរិក ដែលផ្តោតលើគម្រោងអាទិភាពចំនួន៦។ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសារធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ថា ទិសដៅការងារសំខាន់ៗ និងសកម្មភាពចម្បងៗ ដែលបានកំណត់នៅក្នុងផែនការឆ្នាំ២០២៤ ពាក់ព័ន្ធការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ រួមមាន៖ … Read More

ការចាប់ដៃគូពាណិជ្ជកម្ម មើលពីតម្លៃលក់-ទិញស្រូវអង្ករ ពេលនេះងាយស្រួលជាងមុន ព្រោះសហព័ន្ធស្រូវអង្ករកម្ពុជា បង្កើត App ផ្ទុកទិន្នន័យ ….

រាជធានីភ្នំពេញ ៖ ក្នុងពិធីសម្ពោធកម្មវិធីស្ដង់ដារស្រូវនិរន្តរភាពនៅកម្ពុជា កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ សហព័ន្ធស្រូវអង្ករកម្ពុជា បានបានប្រកាសបើកឱ្យប្រើប្រាស់ជាផ្លូវការនូវ «កម្មវីធី ទិញ-លក់ ស្រូវ-អង្ករ តាមទូរស័ព្ទដៃ របស់សហព័ ន្ធស្រូវអង្ករកម្ពុជា» (Paddy App) ដែលនេះគឺជាគន្លឹះមួយនៃការដោះស្រាយបញ្ហាតម្លៃ និងជាទីផ្សារស្រូវ-អង្ករជូនដល់ប្រជាកសិករនៅកម្ពុជា និងផ្តល់ភាពងាយស្រួលដល់កសិករក្នុងការដាក់លក់ស្រូវ-អង្ករតាមប្រព័ន្ធឌីជីថល។ ពិធីប្រកាសទិញ-លក់ ស្រូវ-អង្ករ តាមទូរស័ព្ទដៃ របស់សហព័ ន្ធស្រូវអង្ករកម្ពុជា នេះ ធ្ចើឡើងក្រោមអធិបតីភាព លោកបណ្ឌិត ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាល … Read More

ស្រូវ-អង្ករកម្ពុជានៅតែមានគុណភាពសម្រាប់ទីផ្សារអន្តរជាតិ ឆ្នាំ២០២២ នាំចេញអង្ករ ៦៣៧ ០០៤តោន និងនាំចេញស្រូវ ៣ ៤៦៧ ៨៨៦តោន …

  បើតាមរបាយការណ៍របស់សហព័ន្ធស្រូវ-អង្ករបានឱ្យដឹងថា ស្រូវ-អង្ករកម្ពុជាកំពុងតែមានទីផ្សារនៅក្រៅប្រទេស ព្រោះថា រយៈពេលពេញមួយឆ្នាំ២០២២ កម្ពុជាបាននាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិបានចំនួន ៦៣៧ ០០៤តោន និងនាំចេញស្រូវបានចំនួន ៣ ៤៦៧ ៨៨៦តោន ដែលគិតជាទឹកប្រាក់ប៉ាន់ស្មានបានចំនួនជាង ១ ២៥៥លានដុល្លារសហរដ្ឋអាមេរិក។